សៀមរាប៖ អនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ បានចេញលទ្ធផលនៃការប្រឡង និងតេស្តសមត្ថភាពបេក្ខជនដែលបានដាក់ពាក្យចូលបម្រើការងារក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ។ លទ្ធផលនៃការប្រឡងជ្រើសរើសកម្លាំងថ្មី ប្រកបដោយតម្លាភាពនិងយុត្តិធម៌ ហើយត្រូវបានបិទបញ្ជីឈ្មោះបេក្ខជនដែលមានគ្រប់លក្ខណៈសម្បត្តិជាប់ជាស្ថាបពរ ចំនួន ១៤៩
នាក់ និង បេក្ខជនជាប់ត្រៀមបម្រុង ចំនួន១៥នាក់ នៅមុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប កាលពីថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ២០២៦ ក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ។
លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានបញ្ជាក់ឲ្យដឹងថា ការជ្រើសរើសយោធិនថ្មីនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការកសាង និងពង្រឹងសមត្ថភាពកងរាជអាវុធហត្ថខេត្តសៀមរាប ឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបម្រើប្រជាពលរដ្ឋ និង ការពារសុវត្ថិភាព សន្តិសុខជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ និង ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផងដែរ ។ ការសម្រេចបាននូវលទ្ធផលច្បាស់លាស់ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ស្ថាប័ន ។ លោកមេបញ្ជាការក៏បានលើកផងដែរថា លទ្ធផលដែល បេក្ខជនមានគ្រប់លក្ខណៈសម្បត្តិជាប់ជាស្ថាបពរ ដោយផ្អែកលើលក្ខខណ្ឌសម្បត្តិ និងលក្ខណៈសម្បត្តិដែលត្រូវជ្រើសរើស -មានសញ្ជាតិខ្មែរ កេរ្ត៍ឈ្មោះល្អ នៅលីវ ,មានអាយុ១៨ឆ្នាំដល់២៥ឆ្នាំ គិតត្រឹមថ្ងៃចុះហត្ថលេខា , មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញការងារ , មានកម្រិតបញ្ញាៈជាតិ មធ្យម និងខ្ពស់បន្តិច អាចបំពេញភារកិច្ចបាន, កម្ពស់១.៧០ (មួយម៉ែត្រចិតសិប) ឡើងទៅ ,បុរសមានកម្លាំងចិត្ត សមត្ថភាពមួយសមស្របគ្រប់គ្រាន់ ដើម្បីបំពេញការងារ សមមូលសមត្ថភាព , ប្រកាន់ខ្ជាប់នូវគោលការណ៍គោរពវិន័យខ្ជាប់ខ្ជួន និងប្រកបដោយសុជីវធម៌ (សាមគ្គីភាព កិត្តិយស ប្រពៃណី គឺជាគុណ និងការពារសង្គម) , ប្រកាន់ខ្ជាប់សុខភាព និងការសម្របខ្លួន (ផ្នែកការងាររដ្ឋបាល ការសម្របខ្លួន និងទំនាក់ទំនង) និង គោរពកាតព្វកិច្ចក្នុងការងារ ត្រូវលះបង់ដើម្បីបំពេញការងារ។
ក្នុងឱកាសនោះបេក្ខជនទាំង ៥០៩នាក់ បានអញ្ជើញមកពិនិត្យ ពីលទ្ធផលដែលខ្លួនទទួលបាន ហើយក្នុងពេល នោះក៏មានបេក្ខជនខ្លះមានការត្រេកអរពីលទ្ធផលរបស់ខ្លួន មួយចំនួនដែលមិនបំពេញបានទៅតាមលក្ខខណ្ឌក្នុងការជ្រើសរើស ។ សូមបញ្ជាក់ថា ក្នុងការប្រឡងជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ខេត្តសៀមរាប ចំនួន១០០នាក់ ៕






































