ឧត្តរមានជ័យ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក មាស សុខុម មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៤២ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី ៤ បានទទួលអំណោយដ៏មានតម្លៃរបស់ សមាគមន៍បុគ្គលិករតនាគារជាតិ នៃអគ្គនាយកដ្ឋាន
រតនាគារជាតិ ដែលនាំយកអំណោយមកប្រគល់ជូនដល់កងពលរួមមាន÷១.បេពណ៌ខៀវ២.Power Bank
៣.អាគុយសូឡា៤.ស្បែកក្លែងភេទ៥.អាយកូម៦.វិទ្យុទាក់ទងលើតុ៧.ខ្សាច់គ្រើម៨.ថ្មអងដឺ៩.ឥដ្ឋ
១០.អំបុក១១.ពងទា១២.នឹងប្រាក់ឧបត្ថម្ភអង្គភាពមួយចំនួនផងដែរ ។
នៅក្នុងឱកាសនោះ មេបញ្ជាការរងកងពល បានមានប្រសាសន៍ទៅកាន់សមាគមន៍បុគ្គលិករតនាគារជាតិ នៃអគ្គនាយកដ្ឋានរតនាគារជាតិ ម្ចាស់អំណោយថា សម្ភារៈដែលទទួលបាន ទាំងអស់នេះអង្គភាពនឹងចែកជូនកងកម្លាំងរបស់កងពល ដែលកំពុងបំពេញភារកិច្ចនៅជួរមុខ ។
មេបញ្ជាការកងពល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវទឹកចិត្ត ប្រកបដោយ សប្បុរសធម៌របស់ សមាគមន៍បុគ្គលិករតនាគារជាតិ នៃអគ្គនាយកដ្ឋានរតនាគារជាតិ សូមជួបប្រទះតែសេចក្ដីសុខនិងសេចក្ដីចម្រើនជារៀងរហូត៕ដោយ៖ភ្នំដងរ៉ែក





































