ដោយ៖ឡុង សំបូរ
ខេត្តព្រះវិហារ៖ ក្រុមអ្នកសង្កេតការណ៍អន្ដរកាល(IOT)មកពី៥ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា នឹងបន្ដបំពេញបេសកកម្មរបស់ខ្លួននៅក្នុងខេត្ដព្រះវិហារ នាថ្ងៃទី២១សីហា២០២៥នេះ ជាបន្ដទៀត ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ពីស្ថានភាព ក្រោយបទឈប់បាញ់ចូលជាធរមាន។ នេះបើតាមការ
បញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥។
គួររំលឹកថា នៅថ្ងៃទី២០ សីហា ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្ដរកាល ក៏បានចុះទៅតំបន់ប្រាសាទព្រះវិហារផងដែរ ដើម្បីត្រួតពិនិត្យពីផលប៉ះពាល់ប ដែលង្កឡើងដោយសារការវាយប្រហាររបស់ទាហានថៃ៕





































