កំពង់ធំ÷ លោកវេជ្ជបណ្ឌិត ស្រេង សេងហ៊ាងប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ បានមានប្រសាសន៍លើកឡើងថា
យោងតាមរដូវការនេះគឺជារដូវស្សាបានចូលមកដល់ហើយភ្លៀងក៏ចាប់ផ្ដើមធ្លាក់ជាបន្តបន្ទាប់ដែលធ្វើឱ្យសត្វមូសងាយនឹងបន្តពូជនៅក្នុងការកើតកូនចៅទៅតាមថ្លុកកំប៉ុង កង់ឡាន ពាងទឹកដែលមិនស្អាតឬក៏កំប៉ុងដែលមានទឹកដក ទាំងនេះគឺជាមូលហេតុបង្កឱ្យកើតមានពពួកមូសខ្លាយ៉ាងច្រើនដែលចូលទៅខាំមនុស្សជាពិសេសគឺកុមារតែម្ដង ដែលបង្កហេតុធ្វើឱ្យមានជំងឺ.គ្រុនក្តៅជំងឺគ្រុនចាញ់.និងជាពិសេសនោះគឺជំងឺគ្រុនឈាមតែម្ដង ការលើកឡើងបែបនេះនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។
លោកវេជ្ជបណ្ឌិតប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ បានបន្តឱ្យដឹងទៀតថា នៅបបច្ចុប្បន្ននេះមនុស្សទូទៅចូលមកសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ច្រើនជាងគេគឺទៅលើជំងឺគ្រុនឈាមសម្រាប់កុមារតូចៗដែលមានអាយុចាប់ពីមួយខួបឡើងទៅ និងមនុស្សមនុស្សចាស់ ហើយជំងឺនេះអាចលាក់មុខបានប្រសិនជាបងប្អូនប្រជាពលរដ្ឋមិនបានដឹងនោះពីព្រោះជំងឺនេះកើយឡើងហើយអាចបាត់ទៅវិញដោយសារតែមាតាបិតាគិតថាកូនក្តៅខ្លួនតិចតួចឱ្យលេបថ្នាំមួយពេលឬក៏ពីរពេលអាចជាហើយនោះជាការយល់ច្រឡំធំបំផុតសម្រាប់សុខភាពកូនៗរបស់លោកអ្នក។ ក៏ប៉ុន្តែនៅពេលដែលជំងឺនេះវិវត្តន៍សារជាថ្មីគឺវាចាប់ផ្ដើមធ្វើឱ្យកុមារមានសភាពធ្ងន់ធ្ងរកាន់តែខ្លាំងឡើងៗបាន។
លោកវេជ្ជបណ្ឌិត ស្រេង សេងហ៊ាង បានផ្ដាំផ្ញើ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយល់ដឹងអំពីការថែរក្សាបរិស្ថានស្អាត.បរិភោគស្អាតអនាម័យល្អ ពេលសម្រាកត្រូវដាក់មុងឱ្យកុមារបានត្រឹមត្រូវ ដើម្បីចៀសវាងកុំឱ្យសត្វមូសចូលទៅខាំកុមារតូចៗបានហើយម្យ៉ាងវិញទៀតប្រសិនបើកូនរបស់លោកអ្នកមានអាការៈគ្រុមក្តៅខ្លួនសូមប្រញាប់ប្រញាលនាំកូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តឬមណ្ឌលសុខភាពដែលនៅជិតលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានឆាប់បំផុត ដើម្បីគ្រូពេទ្យជួយព្យាបាលជំងឺរបស់កូនលោកអ្នកឱ្យបានទាន់ពេលវេលា៕





































