មេបញ្ជាការភូមិភាគទី២ ថៃ Boonsin Phadklang បញ្ជារឱ្យបិទប្រាសាទប្រាសាទតាមាន់ធំ និងប្រាសាទក្របី

0

បើតាមការចេញផ្សាយដោយប៉ុស្តិ៍លេខ 7HD របស់ថៃ បញ្ជាការយោធភូមិភាគទី២ ប៊ុនស៊ីន ផាតក្លាង Boonsin Phadklang បានចេញបញ្ជាឱ្យបិទប្រាសាទតាមាន់ធំ និងប្រាសាទក្របី និងប៉ុស្តិ៍ត្រួតពិនិត្យចំនួន ៤ គឺ ប៉ុស្តិ៍ចុងចោម ចុងសៃតាគូ ចុងអានម៉ា និងចុងសង្កែ ចាប់ពីថ្ងៃទី២៤កក្កដា ស្អែកនេះ។

ការចេញបញ្ជាឱ្យបិទប្រាសាទតាមាន់ធំ និងប្រាសាទក្របីនេះ ត្រូវបានមេភូមិភាគទី២ ថៃបញ្ជាក់ថា ទាហាន១នាក់ ដែលកំពុងល្បាតបានជាន់មីននៅ Chong An Ma ខេត្ត Ubon Ratchathani បានរងរបួស និងដាច់ជើងខាងស្តាំនោះមក។

មេបញ្ជាការយោធភូមិភាគទី២ ថៃ លោក Boonsin Phadklang បានបញ្ជាក់ប្រាប់ប៉ុស្តិ៍លេខ 7HD នៅថ្ងៃទី២៣កក្កដា២០២៥នេះ ថា វរសេនីយ៍ទោ Pichitchai Boonkorat ដែលជាអង្គភាពល្បាតនៃកងវរសេនាធំថ្មើរជើងលេខ១៤ បានដើរជាន់មីននៅតំបន់ Huai Bon ស្រុក Chong An Ma ស្រុក Nam Yuen ខេត្ត Ubon Ratchathani  បានរងរបួសជើង។

លោក Boonsin Phadklang បានបញ្ជាក់ទៀតថា វា​ជា​គ្រាប់មីន​ដែល​ទើប​កប់ថ្មី​ៗ ហើយនាយទាហានដែលរងរបួស ត្រូវបានបញ្ជូនត្រឡប់ទៅមន្ទីរពេទ្យ Nam Yuen ដោយបុគ្គលិកពេទ្យ៕ ដោយ៖ខេមរាដេលី