សៀមរាប: តុក្កតាយក្ស ចាប់បង្កើតនៅឆ្នាំ ២០០៧ ដោយសិល្បករជនជាតិអង់គ្គេស៍មួយក្រុម ។ កម្មវិធីត្រូវបានប្រារព្ធរាល់ឆ្នាំរហូតដល់ ២០១៨ និងត្រូវបាន ផ្អាក ពីឆ្នាំ២០១៩ដល់ ឆ្នាំ២០២១។ ចាប់ផ្តើម ធ្វើឡើងវិញនៅឆ្នាំ២០២២ ដោយសហការជាមួយ រដ្ឋបាលស្រុក បន្ទាយស្រី ខេត្តសៀមរាប ហើយត្រូវបាន ដង្ហែ នៅផ្លូវភូមិព្រះដាក់ខេត្តសៀមរាប និង២០២៣ ចាប់ផ្តើមដម្លើងនិងដង្ហែ នៅក្រុងសៀមរាបវិញ ។ ការរៀបចំដង្ហែក្បួនតុក្កតាយក្សនេះ គឺមានការចូលរួមពី ក្មេងៗមកអង្គការក្រៅរដ្ឋាភិបាលជាច្រើន ក្នុងគោលបំណងលើកស្ទួយវិស័យសិល្បៈ វប្បធម៌ខ្មែរ បញ្ហាអនម័យ បរិស្ថាន សត្វឆ្នាំទាំង១២ ការលើកកម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍ វិស័យអប់រំជូនសាធារណជនឲ្យកាន់តែទូលំទូលាយ កន្លងមក ។ នៅចុងឆ្នាំ២០២៤ តុក្កតាយក្សចំនូន៦ ត្រូវបានចូលរួមហែក្បូនអបអរសាទទិវា “សាទរកម្ពុជា”នៅរាជធានីភ្នំពេញ។ ដោយឡែកប្រធានបទសម្រាប់ឆ្នាំ ២០២៥ គឺយើងនឹងបង្កើត សិល្បៈខ្មែរ តួអង្គទេវកថា រាមកេរ្ត៍ ចូលរួមសិក្ខាសិលាដោយក្មេងៗ ប្រមាណ ៨០០នាក់ មកពីសាលារដ្ឋ ឯកជន និងអង្គការក្រៅរដ្ឋាភិបាល ។
នៅល្ងាចថ្ងៃទី ២២ខែ កុម្ភះ ឆ្នាំ២០២៥នៃព្រឹត្តិការណ៍ក្បួនដង្ហែរតុក្តតាយក្ស បានសង្កេតឃើញមហាជនភ្ញៀវទេសចរជាតិនិងភ្ញៀវបរទេស មូលមីរឈរអបសងខាងផ្លូវ ដើម្បីអបអរសាទរនិងសប្បាយរីករាយ ដែលប៉ាន់ប្រមាណជា១ម៉ឺននាក់ ក្នុងនោះក៏មានវត្តមានក្រុមគ្រួសារគណៈអភិបាលខេត្ត បានអញ្ជើញទស្សនា ក្នុងពិធីដង្ហែតុក្តតាយក្ស ឆ្នាំ២០២៥នេះផងដែរ ។
តាមការបញ្ជាក់របស់លោក អ៊ុន សាវ៉ាន់ ជាអ្នកគ្រប់គ្រងកិច្ចការទូទៅ ក្នុងគម្រោងតុក្តតាយក្ស បានបញ្ជាក់ឲ្យដឹង ថា នេះជាឆ្នាំទី១៤ហើយ ក្នុងការដង្ហែតុក្តតាយក្សនៅលើទឹកដី ប្រវត្តិសាស្ត្រសៀមរាប.អង្គរ ហើយក្នុងឆ្នាំ២០២៥នេះ ដោយបានលើកនូវប្រធានបទ បង្កើតសិល្បៈខ្មែរ តួអង្គទេវកថា រាមកេរ្ត៍ និង អំបូរសត្វដែលបានផុតពូជពីភពផែនដីយើង ហើយក៏ត្រូវបានក្រុមការងារយើង ធ្វើការរំលឹកឡើងវិញ ក្នុងគោលបំណងបង្ហាញដល់ក្មេងៗជំនាន់ក្រោយបានស្គាល់អំបូរសត្វទាំងនេះ ។ ម៉្យាងវិញទៀត ព្រឹត្តិការណ៍នៃក្បួនដង្ហែរតុក្តតាយក្សនៅក្នុងខេត្តសៀមរាប មានភ្ញៀវជាតិ អន្តរជាតិចូលរួមច្រើន ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិឲ្យមកទស្សនានៅខេត្តសៀមរាប ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលបានដាក់ចេញ ដែលជាកន្លែងតំបន់ទេសចរណ៏ពិភពលោកបានស្គាល់បានឃើញយ៉ាងពិតប្រាកដ។ លោកបានបញ្ជាក់ផងដែរថា ការរៀបចំធ្វើតុក្តតាយក្សនេះ មានប្អូនៗជាសមាជិកសភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្ស យុវជនស្ម័ត្រចិត្តប្រមាណ ៨០០នាក់ មកពីសាលារដ្ឋ និង ឯកជន ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលទៀតផង។ រូបតុក្តតាយក្សក្នុងឆ្នាំ២០២៥នេះមានប្រភេទ សត្វគ្រុឌ (Garuda) ,សុវណមច្ឆា (Sovanmacha) , ហនុមាន (រចនាបទ បន្ទាយស្រី) Hanuman (Banteay Srey Style) ,នាគ (រចនាបទ បាយ័ន) Naga (Bayon Style) តោ (រចនាបទ សម្បូរព្រៃគុហ៍) Lion (Sambo Prey Kuk) ,ព្រះគណេស ( Ganesha) , នាងកេណរី (Kenorey ) , សត្វមករ (Makara) និង យក្សអាសូរា (រចនាបទ បាយ័ន) Asora (Bayon Style) ដែលត្រូវបានដង្ហែបង្ហាញដល់បងប្អូន ទស្សនិជនបានទស្សនាកម្សាន្ត និង សិក្សាស្វែងយល់ អំពីអំបូរសត្វ ដែលបានជិតផុតពូជទាំងនេះ ។
ក្នុងដង្ហែតុក្តតាយក្សនេះ បានធ្វើការដង្ហែទៅតាមដងវិថីក្នុងក្រុង តាមបណ្តោយដងស្ទឹងសៀមរាប ដោយមានការប្រគុំតន្ត្រី ក្រុមភ្លេងសិស្សសាលាវត្តបូព៌ ក្រុមយុវជនកាយរិទ្ធកម្ពុជា ឆៃយុំា ហ្វារល្ងោនសៀកកម្ពុជា ក្រុមភ្លេងបូរាណ ក្រុមមេធា (ស្រ្តីស្គរដៃ) បានឆ្ពោះយកមកដាក់តាំងនៅទីសួនព្រះរាជដំណាក់ ជូនដល់បងប្អូនជាភ្ញៀវជាតិ អន្តរជាតិទស្សនាកម្សាន្តផងដែរ ៕