គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញយកអំណោយគ្រឿងបរិភោគឧបភោគ សម្ភារៈប្រើប្រាស់ ប្រគល់ជូនរដ្ឋបាលខេត្តសម្រាប់បែងចែកជូនវីរកងទ័ពជួរមុខដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីតាមតំបន់ព្រំដែនក្នុងភូមិសាស្ត្រខេត្ត

0

ឧត្តរមានជ័យ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ ខ្ញុំបាទបានមកទទួលអំណោយពីឯកឧត្ដម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា តំណាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញយកអំណោយជាគ្រឿងបរិភោគឧបភោគ សម្ភារៈប្រើប្រាស់ ប្រគល់ជូនរដ្ឋបាលខេត្តសម្រាប់បែងចែកជូនវីរកងទ័ពជួរមុខដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីតាមតំបន់ព្រំដែនក្នុងភូមិសាស្ត្រខេត្ត និងបានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពភ្នំកំបោរ នៅស្រុកបន្ទាយអំពិល។

ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណៈប្រតិភូព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់វីរកងទ័ព ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តផងដែរ៕ដោយ៖ភ្នំដងរ៉ែក