ទឹកជំនន់​ឆ្លងដែន​ហូរ​ចាក់​មកពី​ប្រទេស​ថៃ​ឆ្លង​ចូល​ជន​ពន្លិច​ប៉ុស្តិ៍​រដ្ឋបាល​និង​ផ្ទះ​ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន​

0

​បន្ទាយមានជ័យ​: ទឹកជំនន់​ឆ្លងដែន​ហូរ​ធ្លាក់​ជា​បណ្ដើរៗ​ហើយ​មកពី​ប្រទេស​ថៃ ពន្លិច​លើ​ក្រុង​-​ស្រុក​មួយចំនួន​ដែល​នៅតាម​ខ្សែរ​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​។​ ពលរដ្ឋ​នៅតាម​ព្រំដែន​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត photo4ក្រុង​ប៉ោយប៉ែត និង​ភូមិ​សាមគ្គី​មានជ័យ ឃុំ​ទួល​ពង្រ ក្នុងស្រុក​ម៉ាឡៃ និង​ភូមិ​មួយចំនួនទៀត​បាន​ប្រាប់​ពី​ការបារ​ម្មណ៍​កាលពី​ព្រឹក​ថ្ងៃទី ០៣ កញ្ញា​២០១៤ ថា​: ជំនន់​ទឹកភ្លៀង និង​ទឹកជំនន់ ដែល​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ កំពង់​គំរាម​ជន​ពន្លិច លំនៅដ្ឋាន ស្រែចម្កា​និង​ប៉ុស្តិ៍​រដ្ឋា​ល​មួយចំនួន ហើយ​ពួកគាត់ បាននិងកំពង់​ត្រៀម​ហានិភ័យ ដែល​បណ្ដាលមកពី​គ្រោះធម្មជាតិ​នេះ​។​ photo1

នៅតាម​ដងអូរ​ព្រំដែន និង ប៉ុស្ដិ៍​រដ្ឋបាល ទឹកជំនន់​នៅតែ​ឡើង​បន្ត ជិត​លិច​ប៉ុស្តិ៍ អូរជ្រៅ និង​ប៉ុស្តិ៍​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​ អាជ្ញាធរ​មូលដ្ឋាន​ថា​: កំរិត​ទឹក​ដែល​កំពង់​ឡើង ជា​បន្តបន្ទាប់​នេះ ជា​ទឹកភ្លៀង​កាលពី​ល្ងាច​ថ្ងៃទី ០២​សីហា​ដែល​បាន​បង្អុរ​ធ្លាក់​យ៉ាងខ្លាំង​ក្នុងភូមិ​សាស្ត្រ​ព្រំប្រទល់​ខេត្ត អាជ្ញាធរ​បាន​ត្រៀមលក្ខណ​:​រួច​ជា​ស្រ​ច សង្គ្រោះ​ពលរដ្ឋ​ដែល​លិចលង់ ដោយ​គ្រោះធម្មជាតិ​ទឹកជំនន់​នេះ​៕​ដោយ ឃិន គ​ន្ធា​