ប្រជាពលរដ្ឋខេត្តស្ទឹងត្រែងជាង ៤២ម៉ឺននាក់ ទទួលបានការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី !

0

ដោយ៖ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ អនុប្រធានប្រតិបត្តិទទួលបន្ទុក ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី សាខាប្រចាំខេត្តស្ទឹងត្រែង លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ជាប្រធានមន្ទីរសុខាភិបាលខេត្តបាន ថ្លែងថា ក្រោមការដឹកនាំសម្របសម្រួលដោយ ឯកឧត្តម លេង ជាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានបំពេញបេសកកម្ម ពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងខេត្តស្ទឹងត្រែង បានចំនួន ២៥៦ លើក ដោយមានប្រជាពលរដ្ឋចូលរួមសរុប ចំនួន ៤២ម៉ឺន ៤២៦ នាក់/ដង ក្នុងនោះស្ត្រីមាន ២១ម៉ឺន ២ពាន់ ៦៤៦ នាក់ ដង ដែលបានចូលរួមក្នុងការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ។
ការថ្លែងបែបនេះរបស់ លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ធ្វើឡើងក្នុងពេលដែល លោកវេជ្ជបណ្ឌិត ឡើងបង្ហាញបាយការណ៍ពីសកម្មភាពរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តស្ទឹងត្រង ក្រោមអធិបតីភាព ឯកឧត្តម លេង ជាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តម លេង ជាលី បានមានប្រសាសន៍ថា ការចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ គឺជាស្មារតីចញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយ ពោល គឺការសំដៅព្យាបាលដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាកការនយោបាយណាមួយឡើយ តាមរយៈការផ្តល់ចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាម បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅរកភាពជោគជ័យសុខភាពសាធារណៈ ដោយឥតគិតថ្លៃ សេវាសុខសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពដ៏សកម្មរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជពលរដ្ឋខេត្តស្ទឹងត្រែងនាពេលកន្លងមក ដែលជាការរួមចំណែកមួយយ៉ាងធំធេង ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ក៏ដូចប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា ផងដែរ។
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ទៀតថា បេសកកម្មរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក៏ជាបេសកកម្មបម្រើជាតិប្រកបដោយភាពទទួលខុសត្រូវ ដែលមិនដូចជាពួកក្រុមអគតិ ក្រុមប្រតិកិរិយានៅក្រៅប្រទេស ដែលតែងតែងស្រែងថា «ខ្លួនស្នេហាជាតិ» ប៉ុន្តែ មិនដែលបានជួយអ្វីដល់ជាតិទាល់តែសោះ៕