ដំណាំស្រូវវស្សាជិត២០០ហិចតាប៉ះពាល់ នៅស្រុក២ឃុំមង្គលបូរី អាជ្ញាធរស្វះស្រែងសង្គ្រោះ

0

ដោយ៖ឃិន គន្ធា
បន្ទាយមានជ័យ៖ ដោយហេតុថាកសិកតរធ្វើស្រែនៅចុងដៃផង និងជំនន់ទឹកភ្លៀងធ្លាក់មកជាបន្តបន្ទាប់ ៤/៥ ថ្ងៃជាប់ៗគ្នា បានបង្ករអោយដំណាំស្រូវវស្សាជាង ២០០ហិចតា រងផលប៉ះពាល់និងខូចខាត នៅ២ឃុំគីឃុំភ្នំតូច និងឃុំអូរប្រសាទ ស្រុកមង្គលបូរី អាជ្ញាធរបានស្វះស្វែងសង្គ្រោះ បន្ទាន់នេះបើតាមការអោយដឹងពីលោក រ័ត្នដា ស៊ីណង់ អភិបាលស្រុកមង្គលបូរី ប្រាប់នាថ្ងៃ ទី១០កក្ដដា ២០២៥នេះ។

លោក រ័ត្នដា ស៊ីណង់ អភិបាលស្រុកមង្គលបុរី បន្តប្រាប់ថា៖ផលបះពាល់លើដំណាំស្រូវវស្សាជាង២០០ហិចតា ឯកឧត្តម អ៊ុ រាត្រី អភិបាល អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលស្ថានភាពទឹក និងផលប៉ះពាល់ដំណាំស្រូវ របស់បងប្អូនប្រជាពលរដ្ឋ និងស្វះស្វែងបើកមុខទឹក តាមប្រឡាយមេនិងប្រឡាយក្អែប ស្ថិតនៅភូមិព្រៃទទឹង ឃុំអូរប្រាសាទនិងឃុំភ្នំតូចស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ដើម្បីបញ្ជៀសការលិចលង់ សង្គ្រោះដំណាំស្រូវវស្សាបងប្អូនពលរដ្ឋ។

លោកអភិបាលស្រុកបញ្ជាក់ទៀតថា៖ មកទល់ ថ្ងៃទី០៩ /១០ ខែ កក្កដា ឆ្នាំ២០២៥ ពុំមានភ្លៀងធ្លាក់ទេ ដូច្នេះផលស្រូវប្រភេទស្រូវធ្ងន់ដែលរងផលប៉ះពាល់ នោះវាមិនមានការខូចខាតឡើយ។ ជាមួយគ្នានេះអាជ្ញាធរ ស្រុកមង្គលបូរី និងមន្ត្រីមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ បានចុះអន្តរាគម រំដោះជំនន់ទឹកភ្លៀងចេញពីស្រែទាំងនោះហើយដែរ។

ឯកឧត្តម អ៊ុ រាត្រី អភិបាល អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ថា៖ ផលស្រូវរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះត្រូវបានក្រុមការងារ បញ្ជៀសការលិចលង់ សង្គ្រោះដំណាំស្រូវវស្សាបងប្អូនពលរដ្ឋបានជោគជ័យហើយ ប្រសិនបើមិនមានភ្លៀងធ្លាក់បន្តបន្ទាប់ទៀត ។
គួរបញ្ជាក់ថា៖ ដំណាំស្រូវវស្សាបងប្អូនពលរដ្ឋ ស្ថិតនៅចំណុចវាលស្រែ ថ្ងាន់ទ្រេត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី សរុប១៦៧ហិកតា ក្នុងនោះក៏មានឃុំភ្នំតូច រងផលប៉ះពាល់ ៥០ហិកតាផងដែរ៕