(កំពង់ធំ)÷សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បន្តចុះផ្សព្វផ្សាយស្ដីអំពី(រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធននិងអាកាសធាតុ) ក្រោមការសម្របសម្រួលរបស់លោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រួមទាំងលោក លោកស្រី មន្ត្រីក្រុម
ប្រតិបត្តិ មន្ត្រីប្រចាំការអនុសាខា និងប្រធានមណ្ឌលសុខភាពជូនដល់លោកគ្រូអ្នកគ្រូ ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្សសរុបចំនួន១.៤៩១នាក់ ស្រីចំនួន៨៦២នាក់ លោកគ្រូអ្នកគ្រូសរុប៦៥នាក់ ស្រី៣៣នាក់ ស្ថិតនៅក្នុងវិទ្យាល័យវិទ្យាល័យតាំងគោក ស្រុកតាំងគោកខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសនេះផងដែរលោកស្រី ឡេង សុឃីម បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុកពីចម្ងាយអំពីសំណាក់ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជូនដល់ប្អូនៗដែលមានវត្តមានទីនេះទាំងអស់។គោលបំណងក្នុងការផ្សព្វផ្សាយនេះគឺដើម្បីឱ្យប្អូនៗដែលជាយុវជនកាកបាទក្រហមនិងសិស្សានុសិស្សទាំងអស់យល់ដឹងអំពីជំងឺឆ្លង និងជំងឺមិនឆ្លងដែលប្រទេសកម្ពុជាយើងបច្ចុប្បន្នកំពុងមានការព្រួយបារម្ភជាខ្លាំង និងតម្រូវឲ្យប្អូនៗទាំងអស់ចូលរួមទប់ស្កាត់និងការពារផ្ដោតទៅលើជំងឺឆ្លងដូចជាជំងឺ covid ១៩ ,ជំងឺអេដស៍ ជំងឺរបេង ដែលកំពុងបន្តកើតជារៀងរាល់ថ្ងៃ។
លោកស្រីនាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់ទៀតថាជាពិសេសដើម្បីអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ”រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់និងអាកាសធាតុ” និងគម្របខួប៧០ឆ្នាំ របស់កាកបាទក្រហមកម្ពុជា។ ដើម្បីឱ្យសហគមន៍មានសុខភាពល្អយើងត្រូវដឹងអំពីជំងឺដែលមិនឆ្លង៤ ប្រភេទធំៗ ដែលកំពុងតែកើតមានឡើងជារៀងរាល់ថ្ងៃមានដូចជា÷ ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាមជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលវាកើតឡើងតាមរបបអាហារប្រចាំថ្ងៃ ផ្អែម ប្រៃ និងខ្លាញ់ជាដើម ស្របតាមទិសស្លោក”ស្រឡាញ់ខ្លួនស្ងួនចំណី”។
លោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ ដើម្បីឱ្យសហគមន៍មានភាពធន់និងអាកាសធាតុសូមចូលរួមរៀនបន្សាំខ្លួន និងចូលរួមកាត់បន្ថយដូចជា÷ ១.ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ ២.ចូលរួមដាំកូនឈើនៅតាមទីសាធារណៈ។ ៣.មិនដុត ឬកប់សំបកដបជ័រក្នុងដីក្នុងពេលនោះផងដែរ ផ្សព្វផ្សាយបន្ថែមអំពីវិធានការការពារជំងឺគ្រុនឈាម ការជួយសង្គ្រោះបឋមជនរងគ្រោះស្លាក់ និងវិធីអបឆ្អឹងកំភួនដៃ និងវិធីការពាររន្ទះ សុវត្ថិភាពចរាចរណ៍ផ្លូវគោក។
សូមបញ្ជាក់ផងដែលថា ក្រោយពីផ្សព្វផ្សាយចប់ក្រុមការងារទាំងអស់បានចុះដាក់ថ្នាំអាបេតតាមពាងទឹក អាងទឹក ជូនប្រជាពលរដ្ឋបានចំនួន២១ខ្នងផ្ទះ ស្ថិតនៅភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។ អត្ថបទលោក ធូ កែវមុន្នី





































