ខេត្តព្រះសីហនុ៖ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥បាន អញ្ជើញចូលរួមពិធីបុណ្យរុក្ខទិវា និងដាំកូនឈើ ក្នុងភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ពីធីនេះក៏មានការ ចូលរួមផង ដែរពីសំណាក់ពីឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ-អង្គភាព លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សក្មួយៗយុវជន ព្រមទាំងប្រជាពលរដ្ឋ ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងថា៖ថា រុក្ខទិវា ៩កក្កដានេះ កើតឡើង ពីព្រះ រាជបញ្ញាញាណដ៏ភ្លឺស្វាង របស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរ ពសក្ការៈដ៏ខ្ពង់ខ្ពស់កាលពីឆ្នាំ១៩៥២ ដើម្បីបំផុស និងលើកទឹកចិត្តកូនចៅរបស់ព្រះអង្គចូលរួមថែរក្សាការពារព្រៃ ឈើនិងដាំដុះដើមឈើនៅទូទាំងប្រទេស។ក្នុងគោលបំណងបណ្តុះនូវស្មារតីដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីបរិស្ថាន អត្ថប្រយោជន៍នៃព្រៃឈើ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការដាំដុះ ថែរក្សាការពារព្រៃឈើ សំដៅប្រែ ក្លាយ បរិស្ថានឱ្យមានភាពស្រស់បំព្រង និងអភិវឌ្ឍធនធាន ព្រៃឈើឱ្យកាន់តែសំបូរថែមទៀត ជាមូលដ្ឋាន គ្រឹះនៃការអភិវឌ្ឍវិស័យទេសចរណ៍និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។រូមចំណែកការពារនិងថែរក្សាព្រៃឈើជាកាតព្វកិច្ចចាំបាច់របស់ពល រដ្ឋគ្រប់ៗរូប ហើយករណីយកិច្ចនេះ គឺតកូនតចៅ និងបង្កឱ្យអាកាសធាតុមានប្រក្រតី ភាពជាវិជ្ជមានចំពោះវិស័យកសិកម្ម និងមនុស្សជាតិ។

រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានបន្ត រៀបចំជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៩២ ហើយបច្ចុប្បន្នបានបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការបន្តគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃដោយរក្សា គម្របព្រៃ ឈើឱ្យលើស ៦០% នៃផ្ទៃប្រទេស ការស្តារព្រៃឈើឡើងវិញ ការទប់ស្កាត់ ការឆ្លើយតប ទាន់ពេលវេលាទៅ នឹងភ្លើងឆេះព្រៃ និងការអភិរក្សតំបន់ដីមមោក ការលើកកម្ពស់ការអភិវឌ្ឍចម្ការប្រកប ដោយចីរភាពកាត់បន្ថយ ការ ពឹងផ្អែកលើការដកហូតអនុ ផលព្រៃឈើ ដោយការទប់ ស្កាត់ការទន្ទ្រានកាន់កាប់ដីព្រៃ និងដីតំបន់ការពារ ធម្ម ជាតិធ្វើ ជាកម្ម សិទ្ធិ ការលើកកម្ពស់ការអភិរក្សតំបន់ការពារធម្មជាតិ ព្រៃឈើ និងសត្វព្រៃ និងការបង្ក្រាបបទ ល្មើសព្រៃឈើ ការជួញដូរ សត្វព្រៃ និងបទល្មើសធនធានធម្មជាតិ។ ព្រៃឈើជា សម្បត្តិធម្មជាតិដ៏មហា សាល សម្រាប់ជីវិតមនុស្ស និងសត្វនៅលើភពផែនដី ព្រៃឈើ និងប្រព័ន្ធមជ្ឈដ្ឋានព្រៃឈើចូលរួម យ៉ាងសំខាន់ដល់ គ្រប់ទិដ្ឋភាព នៃ គោលដៅអភិវឌ្ឍប្រកប ដោយចីរភាពរបស់អង្គការសហប្រជាជាតិ ធានាសន្តិសុខស្បៀង និងបណ្ដាញសុវត្ថិភាព លើកកម្ពស់ជីវ ភាព ផ្តល់មុខរបរ និងកាត់បន្ថយភាពក្រីក្រ រក្សានិរន្ត រភាពផលិតកម្ម កំណើនសេដ្ឋកិច្ច និងភាពជាដៃគូធនធានទឹក ធនធានជលផល សន្តិសុខថាមពល ជីវចម្រុះ ទប់ស្កាត់ និង បន្សំាទៅនឹងការប្រែប្រួលអាកាសធាតុ។ ការបាត់បង់ព្រៃឈើអាចបណ្ដាលឱ្យមានទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះ និងការរាំងស្ងួត ដែលធ្វើឱ្យទីតម្កល់ទឹកសម្រាប់តម្រូវការរបស់មនុស្ស សត្វត្រូវរីងស្ងួត ដែលនឹងឈានទៅរក ការបាត់បង់សត្វព្រៃ ធនធានមច្ឆាជាតិ គ្រប់ប្រភេទ និងអាចបង្កឱ្យមានភាពរហោ ស្ថាន និងការធ្លាក់ចុះគុណ ភាពដីផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ធ្វើការអំពាវនាវចំពោះព្រះសង្ឃ អាជ្ញា ធរដែនដី វិស័យ ឯកជននិងជនរួមជាតិចូលរួមដាំដើមឈើគ្រប់ប្រភេទឱ្យបានច្រើនតាមដែលអាចធ្វើទៅបាននៅតាមទីវត្តអារាម ទីសាធារណៈ រមណីយដ្ឋាន តាមដងផ្លូវលំ ផ្លូវជាតិ ដងប្រឡាយ ភូមិដ្ឋាននានា ដើម្បីបានជាម្លប់ជាជម្រកមនុស្ស សត្វ ហើយបានជាឈើសំណង់ អុសធ្យូងបង្កើនជីវជាតិដីកសិកម្មជួយទប់កម្លាំងខ្យល់កន្ត្រាក់ស្រូបឧស្ម័នកាបូនិច និងបម្រែ បម្រួលធាតុអាកាស។ សូមបញ្ឈប់ការកាប់ឈើ ការកាប់រានដុតឈូសឆាយដី ព្រៃ ការបរបាញ់ ការដាក់ អន្ទាក់ចាប់សត្វព្រៃដោយខុសច្បាប់ ចូលរួមថែរក្សាការពារព្រៃឈើ ការពារភ្លើងឆេះព្រៃ ដើម្បីរក្សាការពារឱ្យ បាន នូវធនធានព្រៃឈើសម្រាប់កូនចៅជំនាន់ នេះ និងជំនាន់ក្រោយៗទៀត ៕

នាគសមុទ្រ




































