ជនជាតិឥណ្ឌូនេស៊ីប្រុសស្រីចំនួន២៧១នាក់ស្រី៤៥នាក់ត្រូវបានឃាត់ខ្លួនក្នុងទីតាំងអាគារលួចបើកល្បែងអនឡាញ១កន្លែងនៅក្រុងប៉ោយប៉ែត

0

បន្ទាយមានជ័យ៖ ជនជាតិឥណ្ឌូនេស៊ីប្រុសស្រីចំនួន២៧១នាក់ក្នុងនោះស្រី៤៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងទីតាំងអាគារលួចបើកល្បែងអនឡាញ១កន្លែង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។

ការឃាត់ខ្លួន ជនជាតិឥណ្ឌូនេស៊ីប្រុសស្រីទាំងនេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បញ្ជារ កម្លាំងផែនជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយ រដ្ឋបាលក្រុងប៉ោយប៉ែត រដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំសម្របសម្រួលពីលោក  សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងអគារអនឡាញខុសច្បាប់០១កន្លែង នៅចំណុចផ្លូវស្តង់តាងួន ទល់មុខផ្លូវខាងលិចបុរីដឹផាកស៊ីធី ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការនេះ កម្លាំងនគរបាលបានធ្វើការឆែកឆេរ អគារមានកម្ពស់០៣ជាន់ បន្ទប់៧០បន្ទប់ ជាន់ទី១,ទី២ ជាបន្ទប់ស្នាក់នៅ និងជាន់ទី០៣ ជាបន្ទប់លួចលាក់សម្រាប់ធ្វើការអនឡាញ រកឃើញជនជាតិឥណ្ឌូនេស៊ីចំនួន២៧១នាក់ ស្រី៤៥នាក់។ ដកហូត៖កុំព្យូទ័រ៣៤១គ្រឿង និងទូរសព្ទ៣៥២គ្រឿង។

បច្ចុប្បន្នជនបរទេសទាំងនោះ កម្លាំងជំនាញកំពុងសួរនាំ និងចាត់ការតាមនីតិវិធី៕ដោយ៖ឃិន គន្ធា