ខេត្តព្រះសីហនុ៖អំពើហិង្សានេះ បានកើតឡើងនៅម៉ោង ០៧យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងបន្ទប់ ពិគ្រោះ និងព្យាបាលមួយកន្លែង របស់ជនជាតិចិនខាងលើ ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុបានបណ្តាលឲ្យបុរសជនជាតិចិនម្នាក់ ខាងភាគីខាងម្ចាស់អាគារ បានរងរបួសធ្ងន់បែកក្បាល ដួលសន្លប់ក្នុងថ្លុក ឈាម។

ពាក់ព័ន្ធករណីនេះបើតាម សមត្ថកិច្ច បានឲ្យដឹងថា ជនជាតិចិន និងជនជាតិមានជម្លោះឈានដល់ វាយតប់គ្នាដូចនេះគឺ ផ្តើមចេញពីការជួលអាគារបើក មន្ទីរពិគ្រោះ និងព្យាបាលជំងឺ ដោយភាគីខាងជួលអាគារ បានបញ្ចប់កុងត្រាទៅហើយតាំងពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤មកម្លេះ ។ប៉ុន្តែភាគីអ្នកជួល មិនព្រមបង់ប្រាក់ បន្តនិងមិន ព្រមរើសម្ភារៈចេញ ទើបកើតមានជំម្លោះ បែបនេះតែម្តងទៅ ជាលទ្ធ ជនជាតិចិនប្រុស ស្រីដែល ពាក់ព័ន្ធចំនួន ០៧នាក់ត្រូវបានចាប់ខ្លួន។

ទាក់ទិនបញ្ហានេះ ខាងភាគីជនជាតិចិន ម្ចាស់អាគារ បានឲ្យដឹងថា ចំពោះបញ្ហាភាគីជួលអាគារ មិនបង់ប្រាក់នេះ គឺពួកគេ ក៏បានដាក់ពាក្យប្តឹងទៅកាន់ សមត្ថកិច្ច ដើម្បីជួយរកដំណោះស្រាយផងដែរ ប៉ុន្តែអ្នកជួល នៅតែមិនព្រមរើសម្ភារៈចេញ ពីអារគារនោះទេ។ ហើយមកដល់ថ្ងៃកើតហេតុនេះ ពួកខ្លួន ក៏នាំគ្នាមកទីតាំងអាគារជួល និង យកថ្នាំបាញ់លើកញ្ចក់ ទ្វារអាគារ សរសេរអក្សរជាភាសារចិន ពេញកញ្ចក់ទ្វារ រួចក៏កើតជាហិង្សាវាយតបគ្នា ទៅវិញទៅមក ជាមួយភាគីខាងពេទ្យឬអ្នកជួលអាគារ បណ្តាលឲ្យបុរសជន ជាតិចិនម្នាក់ ខាងភាគីខាងម្ចាស់អាគារ រងរបួសធ្ងន់បែកក្បាល និងបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្បែរនោះ។ក្រោយកើតហេតុភ្លាមកម្លាំងនគរបាល ព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ក៏បានចុះទៅដល់កន្លែងកើតហេតុ និង បានឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន៧នាក់ ស្រី៣នាក់ នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ កសាងសំណុំរឿង បញ្ជូនទៅ កាន់តុលាការ ផ្តន្ទាទោស៕

នាគសមុទ្រ





































