លោកឧត្តមសេនីយ៍ទោ ហេង សុផល បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ និងនាំយកថវិកាប្រគល់ជូនគ្រួសារវីរៈយុទ្ធជន ស្រុកបារាយណ៍

0

កំពង់ធំ÷ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ប្រគល់ជូនគ្រួសារវីរៈយុទ្ធជន ស្ថិតនៅគេហដ្ឋានក្នុងភូមិ បាក់ស្នា ឃុំ បាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ជូនគ្រួសារវីរៈយុទ្ធជន ស្ថិតនៅគេហដ្ឋានក្នុងភូមិ បាក់ស្នា ឃុំ បាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត ជារៀងដ៏រាប ថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ គិតគូរ អំពីសុខទុក្ខ សុខុមាលភាព ការប្រកបមុខរបរ ចិញ្ចឹមជីវិតជាប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ជាពិសេសក្រុមគ្រួសារបងប្អូនរវីរៈយុទ្ធជន គ្រប់មូលដ្ឋានឃុំ-សង្កាត់ទូទាំងខេត្ត។

លោកឧត្តមសេនីយ៍ទោស្នងការ បន្តថាថា ថ្ងៃនេះ ជាថ្ងៃលើកទី៣ ដែលរូបលោក បានចូលរួមរំលែកទុក្ខ និងសាកសួរទុក្ខដល់គេហដ្ឋានបងប្អូន ព្រមទាំងនាំយកនូវថវិកាមួយចំនួន ដែលជាការឧបត្ថម្ភ
ពីសប្បុរសជន(លោក ផែង វណ្ណៈ) ប្រគល់ជូនគ្រួសារបងប្អូន ដើម្បីជួយសម្រាលចំណាយដោះស្រាយការចំណាយក្នុងជីវភាពជាប្រចាំថ្ងៃ ។

លោកស្នងការ បានប្រគល់ថវិកា ១,០០០,០០០រៀល ជូនក្រុមគ្រួសារវិរ:យុទ្ធជនពលី ក្នុងបុព្វហេតុការពារជាតិមាតុភូមិ នាពេលកន្លងមក យោធិនឈ្មោះ ឌី សេង ភេទប្រុស អាយុ៣៧ឆ្នាំ ពលីជីវិតនៅសមរភូមិមុខនៅភ្នំទ្រព្យ ។

បន្ថែមលើថវិកាលោកឧត្តមសេនីយ៍ស្នងការ បានលើកទឹកចិត្ត ដល់បងប្អូនសូមបន្តបង្កបង្កើនផល ចិញ្ចឹមសត្វ ដាំដំណាំបន្លែ ផ្លែឈើ តាមក្រុមគ្រួសារ
នីមួយៗ ដើម្បីលើកស្ទួយជីវភាពឱ្យកាកាន់តែ
ប្រសើរឡើង ។

ជាកិច្ចចុងក្រោយ លោកស្នងការបានផ្ដាំផ្ញើ ដល់បងប្អូន បើជួបការលំបាក ឬបញ្ហាប្រឈម ដោយប្រការណាមួយ សូមទំនាក់ទំនង មកថ្នាក់ដឹកនាំអង្គភាព ស្នងការដ្ឋាននគរបាល អធិការដ្ឋាននគរបាលស្រុក ឬប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីថ្នាក់ដឹកនាំ មានមូលដ្ឋានជួយអន្តរាគមន៍ ដោះស្រាយជូនបងប្អូន បានទាន់ពេលវេលា ។

សូមបញ្ជាក់ដែរថា រយៈពេលថ្មីៗ នេះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បាននាំយកថវិកា ដែលជាការឧបត្ថម្ភពីលោក ផែង វណ្ណៈ ប្រគល់ជូន ដល់គេហដ្ឋានក្រុមគ្រួសារវិរ:យុទ្ធជនពលី ក្នុងបុព្វហេតុការពារជាតិមាតុភូមិ នាពេលកន្លងមក ÷ ១.យោធិនឈ្មោះ ជួង លាប ភេទប្រុស អាយុ៤៤ ឆ្នាំ ពលីជីវិតនៅសមរភូមិមុខប្រាសាទតាមាន់ធំ (ថវិកា ១,០០០,០០០រៀល) ។ ២.យោធិនឈ្មោះ ប៊ូ ផូ អាយុ៤៦ឆ្នាំ ពលីនៅសមរភូមិមុខភ្នំទ្រព្យ (ថវិកា ១,០០០,០០០រៀល) ។ ៣. យោធិនឈ្មោះ  ពេជ្រ  ង៉ោល ភេទប្រុស អាយុ៣២ឆ្នាំ ពលីនៅសមរភូមិមុខចំណុចភ្នំទ្រព្យ(ថវិកា១,៥០០,០០០រៀល) ។ ៤. យោធិនឈ្មោះ ញ៉ាត ឈីន ភេទប្រុស អាយុ៣៣ ឆ្នាំ ពលីនៅសមរភូមិមុខចំណុចភ្នំទ្រព្យ (ថវិកា ១,៥០០,០០០រៀល) ៕