ក្រុមអ្នកសង្កេតការណ៍ ៥ប្រទេស បានចុះទៅកាន់តំបន់ព្រំដែន ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ !

0

ខេត្តបន្ទាយមានជ័យ៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល ៥ប្រទេស បានចុះទៅដល់ភូមិជោគជ័យ កន្លែងដែលទាហានថៃបម្រុងនឹងដាក់បន្លាលួសចូលមកឡោមព័ទ្ធ យកផ្ទះរបស់ប្រជាពលរដ្ឋ និងទឹកដីកម្ពុជាបន្ថែមទៀត។

បន្ទាប់មកក្រុមអ្នកសង្កេតការណ៍ បានចុះទៅពិនិត្យបង្គោលព្រំដែន ត្រង់ចំណុចបណ្តោយព្រំដែនលេខ៤៧ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៦សីហា២០២៥នេះ។

ដំណើរឆហពោះទៅកាន់ព្រំដែន ស្រុកអូរជ្រៅ ខេត្តនន្ទាយមានជ័យ របស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោក វរសេនីយ៍ឯក NAZLEE BIN
ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា នារសៀលថ្ងៃទី២៦សីហានេះ បានចុះមកពិនិត្យទីតាំងជាក់ស្តែង ដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែន៕