ខេត្តព្រះសីហនុ៖រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី០១ កញ្ញា ឆ្នាំ ២០២៥បានចេញសេចក្តី ជូនដំណឹងប្រជាពល រដ្ឋដែលរស់នៅតាមដងផ្លូវជាប់របងអាកាសយានដ្ឋានអន្តរជាតិ(កងកេង) ខេត្តព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ក្នុងខ្លឹមសារនៃសេចក្តីជួនដំណឹងខាងលើបានតម្រូវឲ្យធ្វើការរុះរើរាល់សំណង់ទាំងអស់ដែលសង់លើដីសាធារណៈរបស់រដ្ឋតាមដងផ្លូវជាប់របងអាកាសយានដ្ឋានអន្តរ ដោយទុករយៈពេលចំនួន ១៥ ថ្ងៃជាកំហិត គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ផុតរយៈពេលកំណត់ខាងលើនេះ រដ្ឋបាលខេត្តព្រះសីហនុ ពុំលើកយក ករណីនេះមកពិនិត្យសម្របសម្រួលដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋទៀតឡើយ ហើយ រដ្ឋបាល ខេត្ត ព្រះសីហនុ នឹងចាត់វិធានការរដ្ឋបាលចុះរុះរើសំណង់ដែលសង់លើដីសាធារណៈរបស់រដ្ឋ និងមិនទទួលខុសត្រូវ រាល់ការខួចខាតអ្វីទាំងអស់៕នាគសមុទ្រ
(សូមអានសេចក្តីជួនដំណឹងរបស់សាលាខេត្តព្រះសីហនុ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២៥)






































