កំពង់ធំ: រថយន្តខ្នាតយក្សដឹកអង្កដំណើប៣គ្រឿង ដែលគេអះអាងថា នាំចូលពីសៀម តាមច្រកកំពង់ស្រឡៅ ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំឃាត់ចាប់បានកាលពីយប់ថ្ងៃទី៣១ឈានចូលថ្ងៃទី១ ខែកញ្ញា ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៦២ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។
ជុំវិញករណីខាងលើនេះ ពុំទាន់មានការអះអាងជាផ្លូវការពីសមត្ថកិច្ច ឬមន្ត្រីពាក់ព័ន្ធ ណាមួយនៅឡើយទេ ប៉ុន្តែប្រភពក្រៅផ្លូវការបានឲ្យដឹងថា រថយន្តវេអង នេះបានធ្វើសកម្មភាពដឹកអង្កដំណើបចេញពីច្រកកំពង់ស្រឡៅ និងបន្តដំណើតាមផ្លូវជាតិលេខ៦២ លុះមកដល់ភូសាស្ត្រខេត្តកំពង់ធំ ក៏ត្រូវសមត្ថកិច្ចឃាត់ចាប់តែម្ដង ។ ប្រភព បន្តថា ក្រោយសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចឃាត់ចាប់រថយន្តទាំង៣ខាងលើ ស្រាប់តែមានមន្ត្រីគយ១រូប បានចេញមុខអន្ដរាគមន៍ និងបាននិយាយថា ” ដោះលែងវិញទៅ យកត្រឹមបាយទឹកបានហើយ ” ម្យ៉ាងដោយសារទំនិញសៀមកំពុងត្រូវបានទប់ស្កាត់ការនាំពីសៀម ទើបសមត្ថកិច្ចអូសរថយន្តយកមកស្នងការដ្ឋាននគរបាល តែម្ដង។
នៅព្រឹកថ្ងៃទី១ កញ្ញា ប្រភពក្រៅផ្លូវការដដែលបន្ថែមថា រថយន្តទាំង៣គ្រឿងនេះ មានច្បាប់អនុញ្ញាតឲ្យដឹងតែ៦០០គីឡូ ប៉ុន្តែជាក់ស្ដែង រថយន្តនេះដឹងអង្ករហូតដល់ទៅ២៨តោន ក្នុងមួយឡាន ។
ទោះយ៉ាងណារហូតដល់ម៉ោង១២ថ្ងៃត្រង់នេះ គេនៅមុនទាន់ទទួលបានការបញ្ជាក់អះអាងផ្លូវការណាមួយពីចំណាត់ការច្បាស់លាស់របស់លោកព្រះរាជអាជ្ញារ អមសាលាដំបូងខេត្តកំពង់ធំ នៅឡើយទេ ។
ទន្ទឹមគ្នានោះមហាជន បានសំដែងការខឹងសម្បារយ៉ាងខ្លាំង និងហួសចិត្ត ចំពោះមន្ត្រីច្រកកំពង់ស្រឡៅ ដែលមានរឿងអាស្រូវច្រើនរាប់មិនអស់ ជុំវិញការអនុញ្ញាត្តឲ្យមានការនាំទំនិញសៀម ខណ:ប្រទេសកម្ពុជាកំពុងមានសង្គ្រាម ជាមួយសៀម ហើយពលរដ្ឋកំពុងធ្វើពហិការទំនិញសៀម ស្រាប់តែមានរថយន្តខ្នាតយក្សដឹកអង្កដំណើប រាបសិបតោន ចូលមកទីផ្សារកម្ពុជាទៅវិញ ។






































