សៀមរាប: រថយន្តដឹកឈើប្រណិតមួយគ្រឿងត្រូវបានកម្លាំងប៉ូលីសប៉ុស្តិ៍សហការជាមួយសេដ្ឋកិច្ចខេត្តចាប់បាននៅចំណុច
ក្រោយប៉ុស្តិ៍គោកចក ភូមិទំពាំងសេះ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅក្រុងសៀមរាប។
សមត្ថកិច្ចបង្ហើយឲ្យដឹងថា ឈើប្រភេទម៉េងអាហ្រ្វិក ប៉ូលីសសេដ្ឋកិច្ចបន្តថា បច្ចុប្បន្នរថយន្តនិងវត្ថុតាងធ្វើការប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុកមន្ទាយស្រី ខេត្តសៀមរាបដើម្បីបន្តនីតិវិធីច្បាប់។






































