កាលពីព្រឹកថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៤សមត្ថកិច្ចប៉ូលិសចរាចរណ៍ស្រុកអន្លង់វែងបានចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណះកំអោយមានការកកស្ទះចរាចរណ៍ ងាយស្រួលទៅដល់ប្រជាពលរដ្ថធ្វើដំណើរទៅកាន់បិណ្ឌឬក៏ភ្ជំបិណ្ឌនៅពេលខាងមុខនេះ។លោកវរសេនីយ៍ទោសុីម វណ្ណះ អធិការនគរបាលស្រុកអន្លង់វែងបានឲ្យដឹងថាការដែលចាត់តាំងកំលាំងសមត្ថកិច្ចប៉ូលិសចរាចរណ៍ស្រុកចុះរៀបចំសណ្តាប់ធ្នាប់នៅតាមផ្លូវសាធារណះនោះ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រីម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ។លោកវរសេនីយ៍ទោ សុីម វណ្ណះអធិការនគរបាលស្រុកបាន
បន្តឲ្យ
ដឹងទៀតថា ការដែលលោកឲ្យកម្លាំងសមត្ថកិច្ចប៉ូលិសចរាចរណ៍ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមផ្លូវសាធារណះនោះ ដោយសារនៅពេលបុណ្យទានតែងតែមានការកកស្ទះជារៀងរាល់ឆ្នាំ ពីព្រោះការកកស្ទះនេះដោយសាតែរថយន្តតាក់សីុចតចាប់ម៉ូយនៅតាមផ្លូវសាធារណះ រញ៉េ រញ៉ៃទើបបណ្តាលឲ្យមានការកកស្ទះចរាចរណ៍នេះកើតឡើង ហើយប្រជាពលរដ្ថ
ពិបាកនឹងការធ្វើដំណើរទៅតាមបណ្តាលវត្តនានានៅក្នុងស្រុកទៀតផង ហើយអ្នកលក់អីវ៉ាន់នៅតាមចិញ្ចើមផ្លូវក៏ដូចគ្នាដែរត្រុងចំណុចនេះហើយដែលបណ្តាលឲ្យមានការកកស្ទះចរាចរណ៍នោះ ហើយក៏ជាស វាងកំអោយកើតមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទៀតផង ហើយលោកវរសេនីយ៍ទោសុីម វណ្ណះអធិការនគរបាលស្រុកសូមអោយប្រជាពលរដ្ថធ្វើដំណើរតាមផ្លូវសាធារណះសូមឲ្យប្រជាពលរដ្ថគោរពនៃច្បាប់ចរាចរណ៍ផ្លូវគោកផង.កំឲ្យបើកបរលឿនហួសល្បឿនកំណត់៕ប៊ុន វាសនា(FBIS)





































