លោកជា វ៉ាន់ចាន់ ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តកំពង់ធំព្យាបាលជំងឺជូប្រជានពលរដ្ឋនៅក្នុងឃុំចំណាលើ

0

(កំពង់ធំ)÷លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដឹកនាំសហការី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងមន្ទីរសុខាភិបាលខេត្តនិងអាជ្ញាធរស្រុកស្ទោង បាទអញ្ជើញចុះពិនិត្យព្យាបាលជំងឺជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនោះលោក ជា វ៉ាន់ចាន់ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ហ៊ុន ម៉ានី ក៏ដូចជាឯកឧត្តម នួន ផារ័ត្ន ដែលឯឧត្តមតែងតែមានការនឹករលឹក ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានជានិច្ច។

ជាមួយគ្នានេះក្នុងនាមអាជ្ញាធរខេត្តកំពង់ធំ ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលឯកឧត្តម តែងតែយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាពប្រជាពលរដ្ឋជា ពិសេស បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃគ្រប់មូលដ្ឋាន។

លើសពីនេះឯកឧត្តម ជា វ៉ាន់ចាន់ បានកោតសរសើរខ្ពស់ដល់លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក និងសហការី ដែលតែងតែ ផ្ដល់សេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានល្អប្រសើរជាពិសេសការកសាងនូវហេដ្ឋារចនាសម្ព័ន្ធច្រើនស្អេកស្កះក៏ដូចជាដឹកនាំក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្ទោងធ្វើសកម្មភាពមនុស្សធម៌បានយ៉ាងសកម្មនិងជោគជ័យខ្ពស់។

ទន្ទឹមនឹងនេះដែរលោក សាយ គឹមឡម ក្នុងនាមអាជ្ញាធរមូលដ្ឋាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ហ៊ុន ម៉ានី  អាជ្ញាធរខេត្តកំពង់ធំ បានបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពិនិត្យព្យាបាលជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិស្រុកស្ទោងនៅក្នុងឱកាសនេះ។

សូមបញ្ជាក់ថា ការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃនៅក្នុងឱកាសនេះគឺមានអ្នកជំងឺសរុបចំនួន២៨៣នាក់ ស្រី១៧២នាក់ និងមានការអញ្ជើញចូលរួមរបស់ក្រុមគ្រូពេទ្យសរុប២១នាក់ ស្រី៥នាក់ សហភាពសហព័ន្ធយុវជនស្រុកសរុប១៩នាក់ និងស្រី៦នាក់៕ អត្ថបទ វេហាស៍