កំពង់ធំ៖ វេលាម៉ោងនាទីរំលង អាធ្រាតថ្ងៃទី7ខែមិនាឆ្នាំ2014 ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម សហការជាសង្កាត់រដ្ឋបាលព្រៃឈើក្រយានឹងតំបន់សឹករងខេត្តកំពង់ធំធ្វើការចាប់ឃាត់រថយន្តកូរ៉េពីគ្រឿងដឹកឈើប្រណឹតប្រភេទធ្នង់នៅតំបន់អូព្គស្ថិតនៅកំពង់ចំលងក្បាលឡានឃុំបឹងល្វាស្រុកសន្ទុកខេត្តកំពង់ធំ៕ មុននឹងមានការបង្ក្រាប់រថយន្តដឹកឈើប្រណិតទាំពីគ្រឿងនេះគឺមានកាបញ្ជារផ្ទាល់ពីលោកតឹបញា តានាយខ័ណ្ណរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ
បញ្ជារឲមន្ត្រីក្រោមឧវ៉ាទស្ទាក់ចាប់រថយន្តទាំងពីគ្រឿងនេះអោយខាងតែបានក្រោយពីបានទទួលបញ្ជារកំលាំងរដ្ឋបាលព្រៃឈើកំពង់ថ្មនឹងសង្កាត់ក្រយាស្ទាក់ចាប់បាននៅចំណុចខាងលើក្រោយពេលឃាត់រថយន្តតៃកុងរថយន្តលោតចុះគេចខ្លួនបាត់តែម្ដងរថយន្តដែលឃាត់បានទី1ម៉ាកហីយ៉ន់ដាយកូរេចំណុះពីតោនកន្លះពណ៏សរផ្លាកលេខភ្នំពេញ3.A3635ទី២ រថយន្ត ហ៊ី យ៉ាន់ដាយ២.៥ តោន កន្លះពណ៏សឆ្នូតខៀវ អត់
ផ្លាកលេខក្រោយ មករថយន្តទាំពីត្រូវបានអូស យកមកផ្នែកកំពង់ថ្ ដើម្បីធ្វើការវាស់វែងឈើទាំពី រថយន្តនេះប្រមានពីប្រាំម៉ែត ទៅប្រាំមួយម៉ែតគូប។ ប្រជាពល់រដ្ឋនៅភូមិទំអនឹងភូមិទំរីងបានប្រាប់អ្នកយកពត៏មានឲ្យដឹងថាការកាប់បំផ្លាញនឹងដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យគឺដោយសារតែមានការបើកភ្លើងខៀវពីលោកនាយផ្នែកទំរីងសៅមន្នី ប្រជាពលរដ្ឋបានបន្តថាចំពោះពួកគាត់ដឹកឈើធ្វើផ្ទះសំបែងបន្តិបន្តួច
លោកមេព្រៃទាំងនោះបង្ក្រាបយ៉ាងចាស់ដៃចំពោះរថយន្តដឹកឈើប្រណិតមិនដែលឃើញលោកសៅ វណ្ណនី បង្ក្រាប់ម្ដងណាឡើយ។ តាមប្រភពពត៌មាន បានឲ្យដឹងថា ខណៈពេលដែល អ្នកសារពត៌ដឹងរឿង ការដឹកជញ្ជូនបទល្មើសដូចសត្វ កណ្តៀរ ក៏បានចុះពៅតាមប្រមាញ់យក រូបភាព តែបានលោក អ៊ុន បុត្រ អភិបាលស្រុកសណ្តាន់ បញ្ជាឲ្យ ប៉ូលិស ស្លៀកពាក់ឯសណ្ឋានស៊ីវិល ចុះតាំឃ្លាំមើលអ្នកកាសែតទៅវិញ
ចំណែកបទល្មើសចេញដូចហែរកឋិន បិទភ្នែកធ្វើជាមិនឃើញ ការធ្វើបែបនេះ ប្រហែលជាលោក អភិបាលស្រុកសណ្តាន់ ខ្លាច់បាត់បង់ផល ប្រយោជន៍ ឬក៏ខ្លាចបែកឆ្នាំបាយ បានជាដាក់កម្លាំងសង្កេត តាមលួចមើលអ្នកការសែត ទៅវិញ ដូច្នេះសូម សំណូមពរដល់ ស្ថាប័ន ប្រឆាំងអំពើពុករលួយ មេត្តាជួយវែកឆ្លុះមើល ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ឋ ដែល ត្រូវបានគេសង្ស័យថា មានការឃុបឃិតគ្នា បំផ្លាញព្រៃឈើ ។