ផ្លូវបេតុង០១ខ្សែថ្មីទៀតដែលមានប្រវែង ៣០០​ម៉ែត្រ ត្រូវបានដំណើរការស្ថាបនានៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការីត្រួតពិនិត្យសកម្មភាពចាក់បេតុងស្ថាបនាផ្លូវថ្មី០១ខ្សែទៀត ដែលមានប្រវែង ៣០០​ម៉ែត្រ ទទឹងទំហំ៥ ម៉ែត្រ និងកម្ពស់ ០,១៥ ម៉ែត្រ (១៥សង់ទីម៉ែត្រ) ដែលជាចំណងដៃរបស់គណៈបញ្ជាការយោធាខេត្តដុងណាយ នៃកងទ័ពប្រជាជនវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់សប្តស័ក ពស២៥៦៩នេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះគណៈបញ្ជាការយោធាខេត្តដុងណាយ នៃកងទ័ពប្រជាជនវៀតណាមដែលបានផ្តល់ថវិកាជួយស្ថាបនាផ្លូវបេតុង០១ខ្សែថ្មីទៀតនៅពេលនេះ។ ហើយកន្លងមកគណៈបញ្ជាការយោធាខេត្តដុងណាយ នៃ​កង​ទ័ព​ប្រជាជន​វៀតណាម​ ក៏បានជួយសាងសង់អាគារសារប្រជុំ០១ខ្នង​ និង​គ្រឿង​បំពាក់​ផ្សេងៗ​ ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ជាង​ ១៣​ មុឺន​ដុល្លារ​ និងអាគារគិលានដ្ឋាន០១ខ្នង​ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ជាង​៥​ មុឺនដុល្លា​រួច​មក​ហើយ​នាពេល​កន្លង​ទៅ​នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់ក្រុមវិស្វកម្ម ដែលមានភារកិច្ចស្ថាបនាផ្លូវបេតុងថ្មីនេះ ធ្វើ​យ៉ាងណា​ការ​ស្ថាបនា​ផ្លូវ​នេះ​ឲ្យមានគុណភាព​ និងសោភ័ណភាពល្អ ដើម្បីបម្រើឲ្យការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗដែលជាសេចក្តីត្រូវការចាំបាច់របស់អង្គភាព។