ក្រុមមនុស្សចំនួន២០នាក់ដែលពាក់ព័ន្ធ ប្រើអំពើហឹង្សាកាន់កាប់លើដីកម្មសិទ្ធិលោក លឹម ងួន ទំហំ៤២ហិកតា ត្រូវបានសាលាដំបូងខេត្ត ព្រះសីហនុចេញ ដីការកោះ ឲ្យចូលឆ្លើយបំភ្លឺជាលើកទី០២

0

ខេត្តព្រះសីហនុ៖ លោកពេញ ពិសិដ្ឋ តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុនៅថ្ងៃទី០៩ខែ មេសាឆ្នាំ ២០២៥នេះបានសម្រេចចេញដីការកោះមនុស្សចំនួន២០នាក់ក្នុងឋានៈជាជនសង្ស័យជាប់ពាក់ព័ន្ធ បទ ចោទប្រកាន់បានប្រើអំពើហឹង្សារំលោភបំពាន កាន់កាប់លើ ដីកម្ម សិទ្ធិ របស់ លោក លឹម ងួន ទំហំប្រមាណ ៤២ហិកតា ស្ថិត នៅ ក្នុងភួមិ ឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹង ហាវ ឲ្យចូលខ្លួនឆ្លើយបំភ្លឺជាលើកទី០២ ក្នុងនោះ ក៏មាន ឈ្មោះ លី ហួត ឋានៈ ជាឧត្តមសេនីយ៏ និងប្អូនប្រុសបង្កើត ឈ្មោះ លីយុតផងដែរ។

សូមបញ្ជាក់ថា លោក លឹម ងួននៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ លោក បានដាក់ពាក្យបណ្តឹង មនុស្ស ចំនួន ២០នាក់៖ រួមមានឈ្មោះ.ម៉ៅ សេង ភេទប្រុស,ឈ្មោះ យូ ខ្នា ភេទប្រុស ,ឈ្មោះ គឹមសារុន ភេទប្រុស ,ឈ្មោះ មុំ ថារ៉ា ភេទប្រុស, ឈ្មោះ ទឹម សុគន្ធ ភេទប្រុស,ឈ្មោះ ហូវ ប៊ុនធីម ភេទប្រុស,ឈ្មោះសុខ សាន ភេទ ប្រុស, ឈ្មោះ ជា អុល ភេទប្រុស,ឈ្មោះ នូច ទី ភេទប្រុស,ឈ្មោះ លី ហួត ភេទប្រុស ឈ្មោះ អ៊ុំសុភ័ក្រ ភេទប្រុស, ឈ្មោះ កុក កុសល ភេទប្រុស,ឈ្មោះ លី យូត ភេទប្រុស,ឈ្មោះ យ៉ុង យ័ន ភេទប្រុស,ឈ្មោះយុង យ៉ាន់ ភេទ ប្រុស,ឈ្មោះ ជឿន ស៊ីថា ភេទប្រុស,ឈ្មោះ មូល ម៉ៅ ភេទប្រុស,ឈ្មោះ អឿន សំអាត ភេទប្រុស, ឈ្មោះ សុខ មាន ភេទប្រុស និងឈ្មោះ យាយ ណាប់សឿន ភេទស្រី  ប្តឹង ទៅសាលាដំបូង ខេត្តព្រះសីហនុចោទ ប្រកាន់ពីបទ ប្រើប្រាស់ឯកសារក្លែងនិងប្រើអំពើហឹង្សា ចូលកាន់កាប់ដី កម្មសិទ្ធិ របស់គាត់ទំហំប្រមាណជាង៤២ ហិក តាស្ថិតនៅភូមិឬទ្ធី២ឃុំកែវផុសស្រុកស្ទឹងហាវកាលពីអំឡុងថ្ងៃទី១៥ខែ ធ្នូឆ្នាំ ២០២១កន្លងទៅ។

លោក លឹម ងួន បានបន្តទៀតថា៖បន្ទាប់ពីខ្ញុំបាទដាក់ពាក្យបណ្ដឹងរួច លោក ពេញ ពិសិដ្ឋ ជាព្រះរាជ អាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ក៏បានធ្វើការផ្ទេរសិទ្ធិតាមរយៈដីកាបញ្ជូន លេខៈ ៨១០ អ.យ.ង/២២ ចុះថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២២ ឲ្យសមត្ថកិច្ចនៃស្នងការនគរបាលខេត្តព្រះសីហនុធ្វើការស៊ើបអង្កេត ជំនួស បន្ទាប់មកនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ផ្នែករដ្ឋបាលនៃស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានធ្វើ កំណត់ បង្ហាញជូនទៅឯកឧត្តមស្នងការនគរបាលខេត្ត។ក្រោយមកនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ឧត្ដម សេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានចារឯកភាពលើដីកាបញ្ជូននោះ។

ក្រោយមានការឯកភាពមកមន្ត្រីនៃស្នងការនគរបាលខេត្តព្រះសីហនុក៏បានធ្វើការស៊ើបអង្កេតព្រមទាំងបានចេញដីការកោះអញ្ជើញជនសង្ស័យទាំង២០នាក់ខាងលើមកធ្វើការសាកសួរបំភ្លឺជាបន្តបន្ទាប់ដើម្បីកសាងសំណុំរឿង។ដោយការសាកសួរនោះបានធ្វើឡើងក្នុងអំឡុងខែ មីនា ឆ្នាំ២០២២មកម្លេះ ក្រោមការទទួលបន្ទុករបស់ លោក ឧត្តមសេនីយ៏ត្រីណុបបញ្ញាស្នងការងនគបាលខេត្តព្រះសីហនុ។ប៉ុន្តែរសំណុំរឿងមួយនេះត្រូវបានគេឃុបឃិតគ្នាផ្អឹបទុកចោលបន្ទាប់ពីបញ្ចប់ការសាកសួរអស់ រយៈពេលជាង២ឆ្នាំ គឺសមត្ថកិច្ចប៉ូលិស មិនបាន បង្វិល សំណុំ រឿង នៅកាន់អយ្យការអមសាសលាដំបូងខេត្តព្រះសីហនុវិញនោះឡើយ ។ ក្រោយមក សំណុំរឿងនេះដោយ យល់ ឃើញថា មាន ភាពអយុត្តិធម៏សំរាប់ខ្លួន (លោក លឹម ងួន  )ជាជនរងគ្រោះ ក៏បានដាក់លិខិតសុំជំនួយផ្នែក ច្បាប់ ទៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដើម្បីជា កិច្ច អត្តរាគមន៏ទៅស្នងកាដ្ឋាននគបាលខេត្តព្រះសីហនុសុំ ឲ្យជួយសើរើសំណុំរឿងនេះឡើងវិញដើម្បីបញ្ជូនទៅសាលាដំបូងខេត្តក្នុងគោលបំណងផ្តល់ភាពសុក្រិត្យនិងយុត្តិធម៏ដល់ជនរងគ្រោះ។ក្រោយមានការស្នើសុំបែបនេះ គណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានដាក់លិខិត ផ្លូវការចូលទៅកាន់ ស្នងការដ្ឋានន គបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ឧត្តម សេនីយ៏ ឯក ស រដ្ឋា ក៏បានឯកភាពនិងបញ្ជារ ឲ្យមន្រ្តីប៉ូលិសដែលពាក់ព័ន្ធឲ្យ បញ្ជូនសំណុំរឿងខាងលើទៅ សាលា ដំបូង នៅថ្ងៃ ទី២៩ខែឧសភាឆ្នាំ២០២៤ ហើយមនុស្សទាំង ២០នាក់ខាង លើក៏ត្រូវបាន សាលា ដំបូង សម្រេចចេញ ដីការកោះ ឲ្យចូលឆ្លើយបំភ្លឺជាបន្តបន្ទាប់លើកទី០១នៅថ្ងៃទី១៩ខែ កញ្ញាឆ្នាំ ២០២៤ផងដែរ។ ជាមួយនិង ដីការ កោះជាលើក ទី០២ខាងលើនេះ លោក លឹម ងួន ក៏បានសម្តែង នូវភាព ជឿជាក់ យ៉ាងមុតមាំ និងអរគុណ ដល់លោក ពេញ ពិសិដ្ឋ តំណាងអយ្យការអមសាលាដំបូងខេត្ត ព្រះសីហនុ ដោយ សង្ឃឹមថាលោក និងទទួលបានយុត្តិ ធម៏ យ៉ាងពិតប្រាកដ។

ជាមួយគ្នានេះលោក លឹម ងួន ក៏បានបញ្ជាក់ផងដែរថា ៖រាល់ឯកសារផ្ទេរសិទ្ធិនិងកាន់ កាប់ដី ចំនួន ១១ច្បាប់ដែល លោក លីហួត បានយក មកប្រើប្រាស់ដើម្បីរំលោភបំពានយកដី ទំនាស់ ទំហំ៤២ហិកតា ស្ថិត ក្នុងភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខាងលើនេះ សុទ្ធសឹងឯកសារក្លែងទាំងអស់ (នេះជាបញ្ជាក់របស់ ម្ចាស់ ហត្ថលេខាដែលជាថ្នាក់ដឹកនាំអាជ្ញាធរភូមិឃុំមុនៗនិង អាជ្ញាធរមួលដ្ឋានបច្ចុប្បន្ន ដោយការបញ្ជាក់នេះបាន ធ្វើឡើងនៅចំពោះមុខគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា)។ហើយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានចេញលិខិតផ្លូវការដែលជាលទ្ធផលនៃការស្រាវជ្រាវ ផ្ញើរជួនទៅសាលាដំបូងខេត្តព្រះសីហនុទុកជាសំអាង របស់ លោក លឹម ងួន ដែលបញ្ជាក់ថាជាម្ចាស់ដីផងដែរ៕

នាគសមុទ្រ