បន្ទាយមានជ័យ៖ បងប្អូនប្រជាពលករដែលត្រូវឆ្លងដែនចេញមកពីប្រទេសថៃមានក្រុមការងារអាជ្ញាធរខេត្តនិងក្រុមការងារក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ នៅរងចាំទទួលស្វាគមន៏ពួកគាត់យ៉ាងកក់ក្តៅនិងជួយធ្វើការសម្របសម្រួលរាល់បញ្ហាឯកសារប្រឈមនានា បើទោះបីជាមានឯកសារឬក៏គ្មានឯកសារអ្វីក៏ដោយក៏ក្រុម
ការងារធ្វើការសម្របសម្រួលជូនបងប្អូនប្រជាពលករដើម្បីបានចូលប្រទេសរបស់ខ្លួនវិញនិងត្រៀមរថយន្តដឹកវិលនិវត្តទៅលំនៅដ្ឋានផងដែរ នេះបើតាមការអោយដឹងពីលោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី ២៥ មិថុនា ២០២៥។
លោក លៀម សុដា បន្តប្រាប់ទៀតថា៖ ការវិលត្រឡប់មកស្រុកកំណើតរបស់បងប្អូនពលករនៅពេលនេះដែរអាជ្ញាធរខេត្តបានត្រៀមរថយន្តជាច្រើនគ្រឿងដើម្បីដឹកជញ្ជូនបងប្អូនដោយមិនឲ្យបងប្អូនចំណាយអស់ថវិការក្នុងការធ្វើដំណើរនោះឡើយ។មិនតែប៉ុណ្តោះរួមទាំងបានផ្តល់ឳកាសការងារសម្រាប់បងប្អូនពលករគ្រប់រូបដែលមានបំណងចង់ធ្វើការងារនៅក្នុងប្រទេសរបស់ខ្លួនផងដែរ។
នៅព្រឹកថ្ងៃទី២៥មិថុនាឆ្នាំ២០២៥នេះ ស្ថានភាពទិដ្ឋភាពទូទៅនៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជាថៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនិងច្រកទ្វារស្ទឹងបតរួមទាំងច្រកតំបន់ផ្សេងពីរទៀតក្រោយពីភាគីថៃបានធ្វើការបិទដោយឯកតោភាគីក្នុងការសម្រួលម៉ោងនិងពេលវេលាចេញ.ចូលនោះមកដល់ពេលនេះគឺមានស្ងប់ស្ងាត់ជាធម្មតាមិនការធ្វើអាជីវកម្មដោះដូរទំនិញអ្វីនោះឡើយដោយឡែកសម្រាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលច្រកទ្វារអន្តរជាតិមានលំហូរទេសចរឆ្លងកាត់ធំជាងគេនោះ ភាគីទាំងពីរបានកំណត់ពេលវេលាចេញ.ចូល ក្នុងរយះពេលបីម៉ោងដើម្បីឲ្យអ្នកដំណើរឆ្លងដែនចេញ.ចូល ប្រទេសរវាងពលរដ្ឋទាំងពីគឺចាប់ពីម៉ោង៥.០០នាទីល្ងាចដល់ម៉ោង៨.០០នាទីយប់ ទើបត្រូវបិទការចេញ.ចូល។
យ៉ាងណាម៉ិញពាក់ព័ន្ធករណីបិតច្រកទ្វារប៉ោយប៉ែតនេះដែរខាងភាគីថៃអនុញ្ញាតឲ្យចេញ.ចូល បានចំពោះតែសិស្សានុសិស្ស និងអ្នកជំងឺធ្ងន់ធ្ងរ ដែលត្រូវទៅពិនិត្យព្យាបាលជំងឺនៅឯប្រទេសថៃតែនោះ៕ ដោយ៖ឃិន គន្ធា






































