គណៈកម្មាធិការគ្រប់គ្រងគម្រោង CCA4CS ចូលរួមដាំកូនដើមកោងកាងនៅភូមិសំរុងក្រោមឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បី «រួមគ្នាបង្កើនគម្របបៃតងជូនមាតុភូមិយើង»

0

ខេត្តព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត ភាវ សុវុទ្ធី អនុរដ្ឋលេខាធិ ការក្រសួងបរិស្ថាន ជាប្រធានគណៈកម្មាធិការ គ្រប់គ្រងគម្រោង CCA4CS នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥បាន អញ្ជើញចូលរួមដាំដើមកូនកោងកាង ដើម្បី «រួមគ្នាបង្កើនគម្របបៃតង ជូនមាតុភូមិយើង» នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រៀប ចំដោយ អង្គការសហប្រជាជាតិសម្រាប់លំនៅដ្ឋានមនុស្សជាតិ (UN-Habitat) ។កម្មវិធីនេះ ក៏មានការចូលរួមផង ដែរ ពីសំណាក់លោកអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន យុវជនកាយរិទ្ធ យុវជនកាកបាទ ក្រហម និស្សិតអាហារូបករណ៍សម្តេចតេជោ ប្រជាសហគមន៍ ។

លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ យើងបានបង្កើត តំបន់ គ្រង់ គ្រងជលផលសមុទ្រតាមប្រកាសលេខ៥០៤ លើផ្ទៃដី ១០ ០៩០ហិកតា ក្នុងនោះព្រៃកោងកាងមាន ២ ៨០០ហិកតា ក្រៅពីនេះសុទ្ធតែជាផ្ទៃទឹក សម្រាប់អ្នកនេសាទជាលក្ខណគ្រួសារមានប្រមាណ ៥០០នាក់ ក្នុង មួយថ្ងៃ នៅតបន់នេះយើងបានធ្វើការដាំដុះបានជាង ៥០ ០០០កូនរួចហើយ ទន្ទឹមនោះយើងនៅសល់ កូនកោង កាងជាង ១០ម៉ឺនកូន យើងធ្វើការដាំនៅជម្ពូខ្មៅ និងបេកក្រង់បន្តទៀត ការដាំជារឿងមួយ ក៏ប៉ុន្តែការ ថែទាំជារឿង សំខាន់ដែលទាមទាឪ្យយើងចូលរួមថែរក្សាទាំងអស់់គ្នា ។

លោក ឡុងឌីម៉ង់អភិបាលរងខេត្តព្រះសីហនុបានថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិសម្រាប់ លំនៅឋានមនុស្សជាតិ (UN-Habitat) ដែលបានសហការជាមួយក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះសីហនុ និង អ្នកពាក់ព័ន្ធរៀបចំពិធីដាំដើមកូនកោងកាងក្រោមការអនុវត្តគម្រោង ការបន្សំាទៅនឹងការប្រែប្រួលអាកាស ធាតុ តាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅឋានតំបន់ឆ្នេរ ក្នុងគោលបំណង ១.លើកកម្ពស់ការ បន្សំា និងកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៃតំបន់លំនៅឋានរបស់ប្រជាជនដែលងាយរងគ្រោះ នៅតាមតំបន់ឆ្នេរ ២.បង្កើនចំណេះដឹង និងសមត្ថភាពសហគមន៍នៃការដាំដើមកោងកាងឡើងវិញ ៣.ការដាំ ដើមកោងកាង គឺជាការការពារបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី បង្កើតជម្រកសម្រាប់សត្វសមុទ្រ ៤.ដើមកោងកាង មាន សមត្ថភាពបំពេញតួនាទីដំណើររំលាយកាបូនក្នុងខ្យល់ ដោយកាត់បន្ថយការបំពុលអាកាស និងអភិរក្ស បរិស្ថាន ៥.កោងកាងអាចអភិវឌ្ឍក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ សម្រាប់ទេសចរជីវចម្រុះ និងការ អភិរក្សធម្មជាតិ ។

ឯកឧត្តមបណ្ឌិត ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង គម្រោង CCA4CS អបអរសាទរចំពោះការខិតខំប្រឹងប្រែងពីអាជ្ញាធរមូលដ្ឋានរហូតដល់ថ្នាក់ដឹកនាំខេត្តធ្វើការដាំដុះ ស្តាព្រៃកោងកាងជាបន្តបន្ទាប់ អ្វីដែលយើងធ្វើការដាំដុះ ស្តាព្រៃកោងកាងឡើងវិញដើម្បីបង្កើនគម្របបៃតងជួយ កាត់បន្ថយការបំភាយឧស្ម័ន្នផ្ទះកញ្ចក់ ក៏ដូចជាការវនិយោគជូនបងប្អូនមូលដ្ឋាន ក្រសួង បរិស្ថាន និងអាជ្ញាធរ ដែន ដីបានចូលរួមចំណែកធ្វើយ៉ាងណាបង្ការទប់ស្កាត់ការកាប់ទន្ទ្រាន ការកាន់កាប់ និងការរុករានយក ដីព្រៃ ដោយខុសច្បាប់យើងរួមគ្នាការពារគម្របបៃតងយើងត្រូវដាំដុះព្រៃកោងកាងឪ្យបានជាអតិបរិមាឪ្យមានតុល្យភាពក្នុងការស្រូបយកឧស្ម័ន្នផ្ទះកញ្ចក់ ទាក់ទងនឹងភាពបៃតង ក្រសួងបរិស្ថានបានធ្វើយុទ្ធនាការពន្លកបៃតង ដោយ បង្កើតឪ្យមានថ្នាលបណ្តុះកូនឈើតាមតំបន់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ យើងបាន ធ្វើការ បណ្តុះ និងចែកកូនឈើដាំបានចំនួន ១ ២០០ ០០០ដើម ហើយឆ្នាំ ២០២៥ ធ្វើការបណ្តុះ និងចែកកូនឈើដាំដុះ ចំនួន ៣ ០០០ ០០០ដើម យើងក៏បានធ្វើការចែកកូនឈើសម្រាប់ធ្វើការដាំដុះបានចំនួន ៥០០ ០០០ដើម នេះ ជាឆ្នាំទីពីរ នៃ យុទ្ធនាការពន្លកបៃតងនិងចាប់ផ្តើមនៅសប្តាហ៍ទី១ ខែសីហា ២០២៥ ក្រោមអធិបតិ ភាព សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនោះក៏មានយុទ្ធនាការដាំកូនត្នោត ១លាន ដើមផងដែរ ការដាំកូនកោងកាងនៅទីនេះ ជា ផ្នែកមួយនៃការស្តារព្រៃកោងកាងនៅក្នុងតំបន់ រួមចំណែក ក្នុង យុទ្ធនាការពន្លកបៃតង ហើយគោលដៅសំខាន់ គឺការកាត់បន្ថយការ ប្រែប្រួលអាកាសធាតុ ព្រោះ ព្រៃកោងកាង គឺជាអង្គរក្សសមុទ្រមួយដែលជួយទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងផ្តល់អត្ថ ប្រយោជន៍ផ្សេងៗជូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ផងដែរ ៕

នាគសមុទ្រ