ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនកម្ពុជា-ថៃ និងស្ថានភាព វិលត្រឡប់មកស្រុកកំណើតវិញ របស់បងប្អូនប្រជាពលរដ្ឋ

0

ឧត្តរមានជ័យ៖នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ លោក ម៉ូតសុខ មេសា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ដឧត្តរមានជ័យ បានអមដំណើរ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងអង្គភាពពាក់ព័ន្ធចុះត្រួតពិនិត្យស្ថានភាពពលករដែលបានវិលត្រឡប់មកស្រុកកំណើតវិញ នៅមាត់ច្រក និងនៅមណ្ឌលសំចត ទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករកម្ពុជា។

នាឱកាសនោះដែរ ឯកឧត្តម បានផ្តល់កិច្ចសម្ភាសន៍ជូន ទូរទស្សន៍ជាតិកម្ពុជា (ទទក) អំពីស្ថានភាពទូទៅនៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ ផងដែរ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តឱ្យបង្កបង្កើនផលដំណាំកសិកម្ម និងចិញ្ចឹមសត្វ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖ភ្នំដងរ៉ែក