លោកឧត្តមសេនីយ៍ទោ ខូវ លី ចាត់តំណាងចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទ ដែលកំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង

0

ឧត្ដរមានជ័យ៖ នារសៀលថ្ងៃអាទិត្យ ៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក កុល វិបុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥ ដឹកនាំសហការី ចុះសំណេះសំណាល សួរសុខទុក្ខ លោកអនុសេនីយ៍ទោ សេង មុន្នីរចនា ឋានៈ មន្រ្ដី នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥ ដែលកំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ដោយលោក អនុសេនីយ៍ទោ សេង មន្នីរចនា បានដួលម៉ូតូ បណ្ដាលឱ្យរបួសបាក់ដងកាំបិត ក្នុងពេលបំពេញភារកិច្ចការងារ ពេលថ្ងៃត្រង់ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះផងដែរ លោកមេបញ្ជាការ ក៏បានពាំនាំនូវ មតិផ្តាំផ្ញើរសួរសុខទុក្ខ ដោយបាននាំយកថវិការចំនួន ២.០០០.០០០៛ (ពីរលានរៀល) របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ដើម្បីជួយសម្រួលបន្ទុកគ្រួសារក្នុងការព្យាបាលជំងឺផងដែរ ៕ដោយ៖ភ្នំដង រ៉ែក