ឯកឧត្តម ហេង សួររដ្ឋមន្រ្តីក្រសួងការងារ៖ ការងារជាច្រើនក្នុងប្រទេសកំពុងរងចាំបងប្អូនពលករដែលចាកចេញពីប្រទេសថៃ

0

បន្ទាយមានជ័យ: ការងារជាច្រើនក្នុងតំបន់ឧស្សាហ៍កម្មនៃព្រះរាជាណាចក្រកម្ពុជា ដែលមានប្រាក់កំរៃ ចាប់៣០០ ដុល្លាឡើងទៅ កំពុងរងចាំបងប្អូនពលករដែលចាកចេញពីប្រទេសថៃ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវះថ្លែងដូច្នេះ ខណះអញ្ជើញចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខបងប្អូនប្រជាពលករខ្មែរដែលវឹលត្រឡប់មកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នាថ្ងៃទី ៣០ មិថុនា ២០២៥។

ក្នុងការចុះពិនិត្យនោះដែរឯកឧត្តមហេង សួររដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវះបានបញ្ជាក់ថា ក្រោយមានការបិទច្រកទ្វារព្រំដែនដោយឯកតោភាគីពីខាងភាគីថៃមានប្រជាពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃប្រមាណ៤ម៉ឺននាក់ បានធ្វើដំណើរវឹលត្រឡប់ចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនិងច្រកទ្វារព្រំដែនសំខាន់ៗនានាក្នុងនោះមានពលករប្រម៉ានជាង១ម៉ឺននាក់បានដាក់ពាក្យដើម្បីស្នើរសុំធ្វើការក្នុងស្រុកផងដែរ។

ឯកឧត្តម ហេង សួរ បានបន្តទៀតថា៖ក្នុងនោះមានពលរដ្ឋបានចុះឈ្មោះស្វែងរកការងារធ្វើមានជាង ១ម៉ឺននាក់ ខណៈបច្ចុប្បន្ននៅកម្ពុជាកំពុងមានតម្រូវការងារកម្លាំងពលកម្មប្រមាណ២៣ម៉ឺនកន្លែងក្នុងនោះការងារសម្បូរជាងគេគឺផ្នែកឧស្សាហកម្មនិងផលិតកម្មតាមរោងចក្រជាដើម។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ចំពោះការ វិលត្រឡប់ ជាបន្តបន្ទាប់ របស់ បងប្អូនពលករ ខ្មែរ នានេះ ដែរ
មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារជាតិមុខរបរ និងការងារបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកដែលប្រចាំការ នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតនៅមណ្ឌលសំចតប៉ោយប៉ែតទាំងអស់បានផ្តល់ព័ត៌មាននានាស្តីអំពីឱកាសការងារដ៏សម្បូរបែបសម្រាប់ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ជំនាញដល់បងប្អូនពលករយើងផងដែរ។
កក្តាទាំងអស់នេះហើយសូមបងប្អូនពលករដែលវឹលត្រឡប់មកពីថៃសូមមានការជឿកជាក់លើរាជរដ្ឋាភិបាលកម្ពុជាចំពោះការផ្តល់ឳកាសការងារធ្វើជូនបងប្អូនពលករខ្មែរគ្រប់ៗគ្នាទោះស្ថិតក្នុងកាលទេសណាក៏ដោយក៏រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនពលករគ្រប់ពេលវេលាពីសុខទុក្ខរបស់បងប្អូនពល្រផងដែរ៕ដោយ៖ ឃិន គន្ធា