សប្បុរសជនខេត្តបន្ទាយមានជ័យផ្តល់អាហារសម្រន់គ្រឿងឧបភោគបរិភោគជូនកងទ័ពសមរភូមិមុខប្រាសាទតាមាន់

0

បន្ទាយមានជ័យ៖ សប្បុរសជនខេត្តបន្ទាយមានជ័យបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ រួមមានអាហារសម្រន់ ដើម្បីចែកជូនដល់បងៗកងទ័ពឈរជើងការពារមោទះណះភាពទឹកដីនៅសមរភូមិមុខទិសប្រាសាទតាមាន់ខេត្តឧត្តរមានជ័យនារសៀលថ្ងៃទី៥កក្កដាឆ្នាំ២០២៥។

ក្នុងការចុះសួរសុខទក្ខនិងនាំយកអំណោយដើម្បីចែកជូនដល់កងទ័ពនៅសមរភូមិមុខទិសប្រាសាទតាមាន់នាពេលនោះដែរ សប្បុរសជនខេត្តបន្ទាយមានជ័យលោកស្រីផល ចម្រើន អាជីវករលក់ដូរផ្សារសិរីសោភ័ណរួមទាំងបងប្អូនប្រជាពលរដ្ឋរួមដំណើរទាំងអស់ បានម្តែងនូវការអរគុណយ៉ាងខ្លាំងចំពោះវរះភាពដ៏អង្គអាចក្លាហ៊ានរបស់បងៗកងទ័ពគ្រប់រូបដែលបានពុះពារលះបង់នៅកម្លាំងកាយចិត្តសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារមោទណះភាពទឹកដីពីពួកមច្ចាមិត្តដែលកំពុងឈ្លានពាននៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា ថៃ ដោយមិនអនុញ្ញាតិឲ្យពួកមច្ចាមិត្តឈ្លានពានយកទឹកដីបានសូម្បីតែមួយចំម្អាមនោះឡើយ។

លោកស្រីបានបន្តថា ក្នុងនាមយើងទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅសមរភូមិក្រោយនិងគាំទ្រជានិច្ចគ្រប់ពេលវេលា ក្នុងការជួយឧបត្ថម្ភ ដល់បងៗកងទ័ព ដើម្បីជាការលើកនូវទឹកចិត្តតាមរយះការផ្តល់សម្ភារះគ្រឿងឧបភោគបររភោគទាំងអស់នេះឲ្យមានកម្លាំងក្នុងការការពារមោទណះភាពទឹកដីឲ្យបានគង់វង្សនិងច្បាំងឈ្នះអស់មាសម្រូវផងដែរ។

សូមបញ្ជាក់ថាសម្ភារះគ្រឿងឧបភោគបរិភោគដែលផ្តល់ជូនកងទ័ពរួមមាននំបុ័ងសាច់ ទឹកបរិសុទ្ធ សាច់ក្រក សាច់ទា២០០គីឡូ និងគ្រឿងភេសជ្ជះមួយចំនួន៕ដោយ៖ឃិន គន្ធា