(កំពង់ធំ)÷ លោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤)សហការជាមួយ កម្លាំងចម្រុះ ទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុក ស្ទោង បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុច បាកដាវ UTM ៤៨P(៤១៥១៧០-១៤០៩៣២៣) ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២៥។
ជាមួយគ្នានៅផងដែរកម្លាំងជំនាញចម្រុះចុះបង្រ្កាបបទល្មើសបឹងនៅសាបនៅឃុំពាមបាងបាបានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ របាំងសាច់អួនក្រឡាញឹក នៅនឹងកន្លែងរួមមាន÷ លទ្ធផលអនុវត្តបាន(០១ ករណី) របាំងសាច់អួនក្រឡាញឹកចំនួន០៦របាំង ប្រវែង៦៤០ម៉ែត្រ ឡុកសាច់អួនចំនួន៦គ្រឿង លូសាច់អួនចំនួន១២មាត់ បង្គោលចំនួន៥២០ដើម។ បានប្រើប្រាស់មធ្យោបាយកាណូតចំនួន០៤គ្រឿង ប្រើប្រាស់ប្រេងចំនួន១៥០លីត្រ។
ចំណែកឯសង្កាត់រដ្ឋបាលជលផលស្ទោង សហការជាមួយកំលាំងសឹករងស្រុក ដឹកនាំសហគមន៍នេសានបឹងប្រសាន ចុះបង្រ្កាបបទល្មើសនេសាទនៅចំណុចអូអញ្ចាញស្ទឹងសល្ងាចឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន០២ករណី បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ ១.របាំងស្បៃមុងចំនួន១០របាំង ប្រវែង ៦០០ម ឡុចំនួន១០គ្រឿង លូចំនួន១០មាត់។ ២.របាំងសាច់អួនក្រឡាញុឹកចំនួន៥របាំងប្រវែង១០០០ម ឡុកចំនួន០៥គ្រឿង លូចំនួន១០មាត់ បង្គាលចំនួន៣៥០ដើម ចាក់លែងត្រីទំងន់៣០គីឡូក្រាមចូលទន្លេវិញ៕