អាជ្ញាធរខេត្តព្រះសីហនុ ដុតកម្ទេចចោលគ្រឿងញៀនចំនួនជាង២៦០០គីឡូក្រាម

0

ខេត្តព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៥ខែកក្កដា២០២៥ បានរៀបចំដុតកម្ទេចចោលគ្រឿ ងញៀនចំនួនជាង២៦០០គីឡូក្រាមស្ថិតនៅចំណុចភូមិ១សង្កាត់លេខ១ក្រុងព្រះសីហនុខេត្ដព្រះសីហនុដែលសមត្ថកិច្ចចំរុះបង្ក្រាបរឹបអូសបានបានជាបន្តបន្ទាប់កន្លងមកនិងបានបញ្ចប់សំណុំរឿងក្តីនៅស្ថាបន័តុលាការតាមនិតិវិធី ក្នុងនោះជនល្មើសពាក់ពន្ធ័ក្នុងអំពើជួញដូរគ្រឿងញៀនដែលសមត្ថកិច្ចចាប់ខ្លួនបានមានទាំងជនជាតិ ខ្មែរនិង មួយចំនួនទៀតជាជនបរទេស ក៍ត្រូវបាន ឃុំខ្លួនក្នុងពន្ធនាគារជាបន្តបន្ទាប់តាមផ្លូវច្បាប់ផងដែរ ។ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមនាយឧត្តមសេនីយ៌មាសវីរិទ្ធអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន .ឯកឧត្តមម៉ាង  ស៊ីណេត អភិបាលខេត្តព្រះសីហនុ រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូនិងសិស្សានុ សិស្ស ធ្វើជាសាក្សីនៃការដុតកម្ទេចគ្រឿងញៀននេះដែរ។

លោកវរសេនីយ៍ឯក កាន់ វណ្ណា ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា សំណុំរឿងមានចំនួន ១៦៧ សំណុំរឿង ក្នុងនោះមានសាលក្រម ចំនួន ១៤៦ និងសេចក្តីសម្រេចចំនួន ២១ ហើយសារធាតុញៀនរួមមានទី១.សារធាតុញៀនប្រភេទមេតំហ្វតាមីន ទម្ងន់ ៥៨៩ គីឡូ ៩៦៤.២៧ ក្រាម ទី២.សារធាតុញៀនប្រភេទកូកាអ៊ីន ទម្ងន់ ១០២.៧០ក្រាមទី៣.សារធាតុញៀនប្រភេទកេតាមីន ទម្ងន់ ២៤ គីឡូ ៤៤៦.៤២ក្រាម ទី៤.កញ្ឆាទម្ងន់ ៣ គីឡូ ១១៣.៣៩ ក្រាម ទី៥.សារធាតុញៀនប្រភេទអ៊ីចស្ដាស៊ី (MDMA) ទម្ងន់ ៥៣ គីឡូ ៨៦០.៦៥ក្រាម និងទី៦.សារធាតុគីមីផ្សេងៗទម្ងន់ ៧៣ គីឡូ ៣០៣.៩០ ក្រាម។គ្រឿងញៀនសរុប ទម្ងន់ ៧៤៤គីឡូ ៧៩១.៣៣ក្រាម ។លោកវរសេនីយ៍ឯកបានបញ្ជាក់ថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញរួមមាន គ្រឿងញៀនឆ្នាំ ២០២៤ ទម្ងន់ ១តោន ៩០៨ គីឡូ ២០១.៧៨ ក្រាមនិងគ្រឿងញៀន ឆ្នាំ ២០២៥ទម្ងន់ ៧៤៤ គីឡូ ៧៩១ .៣៣ ក្រាម។ សរុបគ្រឿងញៀនទាំងអស់ ទម្ងន់ ២ តោន ៦៥២ គីឡូ ៩៩៣.១១ ក្រាមត្រូវដុតបំផ្លាញ ចោលនៅព្រឹកថ្ងៃនេះ។

ឯកឧត្តម សៀង សុខ ព្រះរាជអជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ បានឲ្យដឹងផងដែរថា គ្រឿ ងញៀ នដែលនាំយកមកដុតកម្ទេចចោលនាពេលនេះ គឺជាវត្ថុតាងគ្រឿ ងញៀ នដែលសមត្ថកិច្ចពាក់ពន្ធ័ បង្ក្រាប បានជាបន្តបន្ទាប់កន្លងមក និងបានបើកសវនាការកាត់សេចក្តីតាមសំណុំរឿងនិមួយៗ តាមនិតិវិធី ហើយអ្នក ដែលប្រព្រឹត្តបទល្មើសត្រូវបានបញ្ជូនទៅដាក់ព ន្ធនា គារតាមស្ថានទម្ងន់ទោស ៕

នាគសមុទ្រ