សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន៥នាក់ ដែលជាជនសង្ស័យ ក្នុងករណីឃាតកម្មសម្លាប់ជនជាតិ ចិនម្នាក់រួចយកសពទៅកប់ចោលនៅស្រុកពញាក្រែក

0

ត្បូងឃ្មុំ ជនជាតិចិនចំនួន៥នាក់ ដែលជាជនសង្ស័យ ក្នុងករណីឃាតកម្មសម្លាប់ជនជាតិចិនម្នាក់ រួច យកសពទៅកប់ចោលនៅស្រុកពញាក្រែក ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនបានហើយកាលពីវេលាម៉ោង១៧ និង៥០នាទីល្ងាច ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ។

គួររំលឹកថា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នៅវេលាម៉ោង១០៖២០នាទី មានករណីប្រទះឃើញ សាកសពមួយដែលគេសង្ស័យថាជាជនជាតិចិន ភេទប្រុសមានអាយុប្រហែល៣៤ឆ្នាំ ត្រូវបានគេ យកមកកប់ចោល នៅចំណុចរណ្តៅដីមួយកន្លែងស្ថិតនៅភូមិបុសល្វោ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

‎ក្រោយពីមានហេតុការណ៍ករណីសម្លាប់ខាងលើនេះកើតឡើងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ជាប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនិងលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្នជាអនុប្រធាននាយកដ្ឋាន បានដាក់បទបញ្ជាដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនិងសហការជាមួយស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើការស្រាវជ្រាវ និងតាមដានរហូតកំណត់បានអត្តសញ្ញាណនិងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យទាំងនោះ រួចក៏បានដាក់កម្លាំងចុះបង្ក្រាបនិងចាប់ខ្លួនជនសង្ស័យទាំងនោះបានចំនួន ៥ នាក់រួមមាន ទី១ឈ្មោះ Le Shanzhe ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន
‎២.ឈ្មោះ Zhou Qing ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន
‎៣.ឈ្មោះ Fan Youping ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន
‎៤.ឈ្មោះ Lin Yi ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន
‎៥.ឈ្មោះ Yang Jiajie ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនបានត្រង់ចំណុចភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

បច្ចុប្បន្នជនសង្ស័យខាងលើដែលមានចំនួន ៥នាក់នេះត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់បន្ត៕