ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ ណែនាំមន្ត្រីក្រោមឱវាទ ឱ្យបង្កើនការលើកកម្ពស់ និងអភិវឌ្ឍវិស័យព័ត៌មាន ប្រកបដោយសុក្រឹត្យភាព និងការរីកចម្រើនជឿនលឿន

0

ខេត្តព្រះវិហារ៖ ការណែនាំរបស់ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ លោកស្រី ហែម សុគុណពិសី ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាទាំងអស់នាពេលនោះ បានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី២ និងលើកទិសដៅសកម្មភាពការងារបន្ត សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរព័ត៌មានខេត្តព្រះវិហារ។

ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ លោកស្រី ហែម សុគុណពិសី បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ​ មន្រ្តីរាជការ​ និងមន្ដ្រីកិច្ចសន្យាទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារតាមជំនាញរបស់ខ្លួន​ ទាំងពេលកន្លងមក ក៏ដូចក្នុងពេលបច្ចុប្បន្ន ប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់​ ដោយមិនគិតពីពេលវេលា​ ឬថ្ងៃឈប់សម្រាកនោះឡើយ។

ស្របពេលជាមួយគ្នានោះ  លោកស្រី ហែម សុគុណពិសី​ បានផ្តល់ការណែនាំដល់មន្រ្តីក្រោមឱវាទទាំងអស់ ឱ្យបន្ដពង្រឹងរក្សាសាមគ្គីភាព​ ឯកភាពផ្ទៃក្នុង ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែង​ យកចិត្តទុកដាក់បំពេញ និងបង្កើនប្រសិទ្ធភាពការងារ​របស់ខ្លួនបន្ថែមទៀត ដើម្បីលើកកម្ពស់​ និងអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែរីកចម្រើន​ និងល្អប្រសើរជាងនេះថែមទៀត៕ដោយ៖ឡុង សំបូរ