សៀមរាប: មានហេតុការភ្លើងឆេះ ភោជនីយដ្ឋាន ការី ឃីង នៅថ្ងៃទី ៦ខែ សីហា ឆ្នាំ ២០២៥ វេលាម៉ោង ១៧:៣០នាទី ត្រង់ចំណុចភោជនីយដ្ឋានឈ្មោះ ការី ឃីង ជាន់ទីមួយកន្លែងឃ្លាំងដាក់សម្ភារៈក្នុងភូមិ មណ្ឌល១ សង្កាត់ ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប(ផ្សារចាស់)។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានករណី ផ្ទុះផ្លុងស័រម៉ាស៉ីនត្រជាក់(pressor)
ម្ចាស់ឈ្មោះ Nair Ranjit lunar ramankutty ភេទ ប្រុស អាយុ ៥១ឆ្នាំ ជនជាតិ ឥណ្ឌា និង ប្រពន្ធឈ្មោះ ហួរ វ៉ាន់នាថភេទស្រី អាយុ ៣៩ មានអាស័យដ្ធានសព្វថ្ងៃភូមិ មណ្ឌល១សង្កាត់ ស្វាយដង្គំ ក្រុង-ខេត្ត សៀមរាបមុខរបរ ម្ចាស់ភោជនីយដ្ឋាន ការី ឃីង
ភ្លេីងឆេះនេះមិនមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយនិងខូចខាតទ្រព្យសម្បត្តិតិចតូចម៉ាស៉ីងត្រជាក់ចំនួន០៊មួយគ្រឿងនិងចានឆ្នាំងមួយចំនួនតូច ។
សមត្ថកិច្ចបន្តថា ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបអស់ចំនួនពីរគ្រឿងគ្រប់គ្រងនិងរលត់នៅវេលាម៉ោង១៨.៣០នាទីថ្ងៃខែឆ្នាំដដែល ៕





































