សៀមរាប៖ ឯកឧត្តមបណ្ឌិត តាំង សំណាង ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំសមាគម ជំនួយជន ជាតិ ចិនធៀនភីង សមាគមយុវជន54 សមាគម ឡាយអិនក្លឹបនិងសមាគម អ្នកពិគ្រោះច្បាប់ និងសហការីនាព្រឹក ថ្ងៃទី០២ខែសីហាឆ្នាំ២០២៥បាននាំយកនូវអំណោយរបស់សម្បុរសជនទៅចែកជូនប្រជាពលរដ្ឋដែលបានភៀសសឹកពីតំបន់ជម្លោះរវាងកម្ពុជា.ថៃ ចំនួន២១២គ្រួសារ នៅមូលដ្ឋានឃុំត្រីញ័រ .ឃុំរើស ស្រុកពួក ខេត្តសៀមរាប ។

ក្នុងឱកាសនៃពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកមកពីតំបន់ខេត្តឧត្តមានជ័យនិងតំបន់ខេត្តព្រះវិហារ នេះឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ ទៅកាន់បងប្អូនប្រជាពលរដ្ឋថា÷ សូមបងប្អូនកុំ មានការព្រួយបារម្ហចំពោះស្ថានការណ៍ដែលកើតឡើងនូវសង្រ្គាមជាមួយពួកចោរឈ្លៀនពានមកលើទឹកដីកម្ពុជាយើងនេះអី សូមបងប្អូនមានការទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសូមជឿជាក់លើកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានជួយរៀបចំចង្អុសបង្ហាញយុទ្ធសាស្រ្តដើម្បីបញ្ចប់សង្រ្គាមនេះបាន និងនាំមកនូវសន្តីភាព ជូន ប្រជាជនកម្ពុជាក្នុងពេលឆាប់ៗនេះ។

ឯកឧត្តមបណ្ឌិតទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា លោកបានបន្ថែមទៀតថា សូមបងប្អូនមានការអត់ធ្មត់ ក្នុងការរស់នៅស្ថានការណ៍បែបនេះ យើងដឹងថាបងប្អូនពិតជាចង់វិលត្រឡប់ទៅកាន់មូលដ្ឋានរបស់បងប្អូនវិញ តែដោយសភាពការណ៍ជួរមុខមិនទាន់មានភាពនឹងនរ ស្ថានការណ៍មិនទាន់ក្តោបក្តាប់បានទាំងស្រុង ដូចឆ្នោះ សូមបងប្អូនបន្តការស្នាក់នៅទីនេះជាបណ្តោះអាស័ន្នបន្តទៅទៀត រងចាំសភាពស្ងប់ស្ងាត់ រងចាំបទបញ្ជាពី ថ្នាក់ដឹកនាំថាស្ថានការណ៍ប្រែត្រឡប់មកដូចសភាពដើម ហើយអាចអោយប្រជាពលរដ្ឋត្រឡប់ទៅលំនៅដ្ឋានវិញបាន។

នៅទីនេះសូមបងប្អូនកុំព្រួយពីការស្នាក់នៅ ហូបជុកអី ព្រោះអាជ្ញាធរមូលដ្ឋានមានការទទួល ខុសត្រូវខ្ពស់ក្នុងការមើលថែចំពោះបងប្អូននិងទទួលការពារសុខសុវត្ថិភាពជូនបងប្អូនមិនអោយមានការលំបាក់ឡើយសម្បុរសជនយើងក្នុងនិងក្រៅប្រទេសច្រើនណាស់ដែលបានគាំពារនិងឧបត្ថម្ហគាំទ្រជូនបងប្អូនបន្តទៅទៀត។នៅចុងបញ្ចប់ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា យើងខ្ញុំជាថ្នាក់ដឹកនាំនិងសហការី នៃក្រុមការងារទាំង អស់ពិតជាសូមអរគុណយ៉ាងក្រៃលែង ជូនចំពោះលោកស្រីអភិបាលរងស្រុក និងលោកអធិការស្រុកពួក ដែល បានចូលរួមសហការណ៍ជាមួយយើងខ្ញុំក្នុងជំនួបជួបជាមួយបងប្អូនភៀសសឹកទាំងអស់ក្នុងថ្ងៃនេះ និងសូម អរគុណដល់សម្ថកិច្ចមូលដ្ឋានបានការពារសុខសុវត្ថភាពជូនបងប្អូន សូមអគុណចំពោះសម្បុរសជនក្នុង និងក្រៅប្រទេសដែលបានចូលរួមជាសម្ភារៈស្បៀងអាហារនិងថវិការតាមរយៈសមាគម និងសូមជូនពរលោក លោកស្រី និងបងប្អូនភៀសសឹកទាំងអស់ សូមជួបនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយពិសេសសូមជូនពរបងប្អូនភៀសសឹកទាំងអស់ឆាប់បានវិលត្រឡប់ទៅមូលដ្ឋានរបស់បងប្អូនវិញ ៕

នាគសមុទ្រ





































