ព្រះវិហារ: ស្ថានការណ៍នៅតំបន់អានសេះ គិតត្រឹមម៉ោង ៥:៣០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ បន្លាលួសដែលទាហានថៃបានរាយនៅតំបន់អានសេះ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ត្រូវបានរុះរើ និងគ្រឿងចក្រថៃ ក៏ត្រូវបានផ្អាកការធ្វើសកម្មភាពហើយ នៅរសៀលថ្ងៃទី០៥ ខែសីហា
ឆ្នាំ២០២៥នេះ។ នេះបើយោងតាមក្រសួងការពារជាតិកម្ពុជា។
ក្រសួងការពារជាតិកម្ពុជា បានបន្តថា ក្រោយពីភាគីកម្ពុជា និងភាគីថៃប្រចាំការនៅតំបន់អានសេះ បានជួបពិភាក្សា និងចរចាគ្នា។
តំបន់អានសេះស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា និងត្រូវបានគ្រប់គ្រងទាំងស្រុង ដោយកងទ័ពកម្ពុជា ក្រោយពីបទឈប់បាញ់រវាងកម្ពុជា-ថៃ បានចូលជាធរមាននៅម៉ោង ១២ យប់ថ្ងៃ២៨កក្កដាឆ្នាំ០២០២៥ នៅប្រទេសម៉ាឡេស៊ី៕






































