សៀមរាប ៖ ឯកឧត្តម សុខ ថុល អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់សោភ័ណ អភិបាលខេត្តសៀមរាប.រួមជាមួយសម្បុរជន បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរជនភៀសសឹកចេញពីតំបន់ជម្លោះនៅតំបន់ព្រំដែនកម្ពុជា ថៃ ជិត500គ្រួសារ នារសៀលថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥ នៅបរិវេណវត្តសិលាចារ ស្ថិតនៅក្នុងស្រុកបន្ទាយស្រីខេត្តសៀមរាប ក្នុងពិធីចែកអំណោយ វត្តមានមន្រ្តីរដ្ឋបាលមូលដ្ឋាន បុគ្គលិកសប្បុរសជន និងសមាជិកសង្គមស៊ីវិលជាច្រើនរូបចូលរួម ។ 
សម្បុុរសជនលោកហេង វិសាល និងស្រីនៀរ ម្ចាស់កម្មវិធីបានឲ្យដឹងថា ការផ្តល់ជំនួយនេះមានគោលបំណងសម្ដែងសេចក្ដីអាណិតស្រឡាញ់ និងចែករំលែកទុក្ខសោកជាមួយបងប្អូនជនរងគ្រោះ ដែលបានភាសសឹកមកពីតំបន់ជម្លោព្រំដែនកម្ពុជាថៃ ដើម្បីកាត់បន្ថយការខ្វះខាត ក្នុងការជួយគ្នាក្នុងគ្រាលំបាកដល់បងប្អូនប្រជាពលរដ្ឋ និងអគុណដល់អាជ្ញាធរខេត្តសៀមរាប រួមទាំងរដ្ឋបាលស្រុកបន្ទាយស្រី និងកងកម្លាំងសត្ថកិច្ចទាំងអស់ ដែលបានយកចិត្តទុកដាក់ ជួួយសម្រួលដល់ការចែកអំណោយនេះ ប្រកបដោយភាពរលូន ចំណែកអំណោយដែលបានផ្តល់រួមមាន សម្ភារៈសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដូចជា អង្ករ មីទឹកសុទ្ធ ថ្នាំពេទ្យ.មុងភួយ ទឹកគោ រួមទាំងសម្ភារះផ្សេងៗ ដើម្បីជួយសម្រួលជីវភាពដល់គ្រួសារដែលកំពុងប្រឈមនឹងភាពលំបាក រស់នៅប្រចាំថ្ងៃ។
ឯកឧត្តម.សុខ ថុល មានប្រសាន៍ថា សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានសេចក្តីទុកចិត្ត.លើការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុនសែន.និង សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត. នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា. ដែលបានខិតខំប្រឹងប្រែង.ដោះស្រាយជម្លោះព្រំដែនកម្ពុជាថៃ.ប្រកបដោយ.សន្តិវិធី.និងរកសន្តិភាពជូនប្រជាជនខ្មែរ មិនតែប៉ុណ្ណោះចំពោះយោធិនពលីជីវិតក្នុងសមរភូមិ រួមទាំងពិការ ឬកំពុងសម្រាកព្យាបាល ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា សម្តេចបានផ្តាំផ្ញើរដល់អាជ្ញាធរដែនដី រួមទាំងស្ថាប័នពាក់ព័ន្ឋ ដោះស្រាយតាមគោលរបបរបស់រាជរដ្ឋាភិបាល ឲ្យបានសមរម្យ ដោយមិនឲ្យយោធិនណាម្នាក់ មិនបានមើលថែពីសំណាក់អាជ្ញាធរនោះឡើយ។
ឯកឧត្តម សុខ ថុល បញ្ជាក់ថា នៅក្នុងស្រុកបន្ទាយស្រី.មាន5ទីតាំង សម្រាប់ការស្នាក់នៅរបស់ជនភាសសឹក ត្រូវបានអាជ្ញាធរ.ខេត្ត អាជ្ញាធរស្រុក. និងកងកម្លាំងសមត្ថកិច្ចមើលថែរ ការពារសុវត្ថិភាពទាំងការស្នាក់នៅ ទាំងការទទួលទាន បន្ទប់ទឹក រួមទាំងមានការជួយគាំទ្រ ផ្តល់ជូននូវអំណោយផ្សេងៗពីសម្បុរសជនផងដែរ និងជាការផ្តាំផ្ញើរពីសំណាក់ ឯកឧត្តម.ប្រាក់.សោភ័ណ.អភិបាលខេត្តសៀមរាប បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការភាសសឹករបស់ បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងនោះក៏បានខិតខំរកសប្បុរសជននានា ទាំងក្នុងនិងក្រៅប្រទេសនាំអំណោយ និងទទួលអំណោយជំនួយផ្សេងៗ ដើម្បីជួយគ្នាក្នុងគ្រាលំបាករបស់បងប្អូន ជាចុងក្រោយឯកឧត្តមបានសំណូមពរឲ្យបងប្អូនទាំងអស់ មើលថែរក្សាសុខភាព ហូបស្អាត រស់នៅស្អាត មានអនាម័យ ចៀសវាងអាចកើតជងឺផ្សេងៗ។
ដោយ ប៊ុន រដ្ឋា






































