ឯកឧត្តម ហេង រតនា៖ កិច្ចប្រជុំ GBC សម្រចបាននូវការពង្រឹងអនុវត្តន៍បទឈប់បាញ់និងជំរុញការកសាងទំនុកចិត្តគ្នាឡើងវិញ

0

នៅលើអាខោនហ្វេសប៊ុករបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានឱ្យដឹងថា នៅថ្ងៃទី០៧​ ខែសីហា​ ឆ្នាំ២០២៥នេះ​ នៅក្រុងកូឡាំពួរ​ ប្រទេសម៉ាឡេស៊ី ឯកឧត្តមបានចូលរួមកិច្ចប្រជុំវិសាមញ្ញគណកម្មការព្រំដែន​(GBC) ដែលដឹកនាំគណប្រតិភូដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ ជាមួយសហភាគីថៃ។

ឯកឧត្តមបន្តថា កិច្ចប្រជុំនេះសម្រចបាននូវការពង្រឹងអនុវត្តន៍បទឈប់បាញ់ និងជំរុញការកសាងទំនុកចិត្តគ្នាឡើងវិញ​ជាមួយជំហានច្បាស់លាស់មួយចំនួន។

ការប្រជុំនេះទទួលបានការសម្របសម្រួលដោយរដ្ឋាភិបាលម៉ាឡេស៊ីជាប្រធានអាស៊ាន​ និងមានការសង្កេតការណ៍ដោយសហរដ្ឋអាមេរិកនិងសាធារណរដ្ឋចិនផងដែរ! ។

Today 7th August 2025 in the city of Kuala Lumpur, Malaysia I attended the extraordinary meeting of the General Border Committee Cambodia-Thailand (GBC). The Cambodian delegation leaded by H.E Gen. Tea Seiha, the Deputy Prime Minister and the Minister of Defense and Thailand’s counterpart and his delegation. In short, this meeting is continued to strengthening ceasefire and reenforce truth building with a number of milestone steps as the path ahead. This meeting was coordinated by the Government of Malaysia with the United States and the People Republic of China as observers.