សៀមរាប: នៅវិហារឥស្លាមអាន់នៀកម៉ាស់ក្នុងភូមិស្ទឹងថ្មីសង្កាត់ស្វាយដង្គំក្រុងសៀមរាប ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាបនិងជាអនុប្រធានសាសនាឥស្លាមខេត្ត រួមជាមួយសប្បុរសជនខ្មែរឥស្លាមបានធ្វើការប្រគល់ម៉ូតូថ្មី
ចំនួន៣គ្រឿង និងស្បៀងអាហាររួមថវិកា មួយចំនួនទៀតជូនបងប្អូនវីរៈកងទ័ពខ្មែរឥស្លាមចំនួន៣រូបដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅគ្រប់គោលដៅតាមបណ្ដោយព្រំដែនខ្មែរ-ថៃ នារសៀលថ្ងៃទី២០ ខែ សីហា ឆ្នាំ ២០២៥នេះ។
ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាបបានមានប្រសាសន៍ថា ម៉ូតូចំនួន៣គ្រឿងដែលធ្វើការប្រគល់ជូនដល់បងប្អូនកងទ័ពខ្មែរឥស្លាមយើងនាពេលនេះគឺបានមកពីសប្បុរសជនខ្មែរឥស្លាមឈ្មោះ ហាជី ម៉ាត់ កូប និងក្រុមគ្រួសារ រស់នៅភូមិស្ទឹងថ្មី ដែលមានចិត្តបេះដូងខ្មែរស្រលាញ់ខ្មែរក្នុងជាតិសាសន៍តែមួយ និងដើម្បីជាការរួមចំណែកជួយគាំទ្រលើកទឹកចិត្ត ដល់វីរៈកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីផងដែរ ។
ឯកឧត្តម អែល សៀត បន្តថាជាមួយនិងការប្រគល់ម៉ូតូជូនដល់កងទ័ពជួរពេលមុខនេះដែរ ក៍មានបងប្អូនសប្បុរជនខ្មែរឥស្លាមជាច្រើនក្នុងស្មារតីស្រលាញ់ជាតិបាននាំគ្នាជួយបរិច្ចាគគ្រឿងឧបភោគបរិភោគនិងថវិកាដែលផ្តល់រយៈឯកឧត្តមផ្ទាល់ដើម្បីយកទៅជូនដល់វិរៈកងទ័ពសមរភូមិជួរមុខ តាមព្រំដែនកម្ពុជា-ថៃកន្លងជាច្រើនផងដែរ ។
ក្នុងនាមថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប ឯកឧត្តម អែល សៀត ក៍បានថ្លែងអំណរគុណដល់លោក ហាជី ម៉ាត់ កូប និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជនខ្មែរឥស្លាមទាំងអស់ដែលមានស្មារតីស្រលាញ់ជាតិដោយបានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគនិងថវិកាដើម្បីគាំទ្រដល់សមរភូមិជួរមុខ ដោយទឹកចិត្តស្មោះសរក្នុងការរួបរួមជាតិខ្មែរជាធ្លុងមួយដោយស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក និងសូមប្រសិទ្ធពរជ័យនូវឥស្លាម បួនប្រការ គឺ សុខស្លាម៉ាត់ ចម្រើនប៉ារ៉ាកាត់. ករណារ៉ស់ម៉ាត់ . អាហ្វីយ៉ាត់ អំពីអល់ឡោះ ៕





































