លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន ដែលបានពលីក្នុងសមរភូមិបុស្បូវ-ជាំតែ ក្នុងខេត្តព្រះវិហារ

0

ខេត្តស្ទឹងត្រែង៖ ស្ត្រីទី១នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ​អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងជាអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា រួមទាំងក្រុមការងារ បានអញ្ជើញមកកាន់ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ដើម្បីគោរពវិញ្ញាណក្ខន្ធ និងនាំយកនូវគ្រឿង ឧបភោគបរិភោគ សម្ភារបរិក្ខារប្រើប្រាស់ និងថវិកាមួយចំនួន ជូនក្រុមគ្រួសារសព «វីរកងទ័ព» អនុសេនីយ៍ត្រី ស៊ីថា រទ្ធី អាយុ ២៧ឆ្នាំ នៅក្នុងអង្គភាពវរសេនាតូចអន្តរាគមន៍២៨២ នៃកងពលអន្តរាគមន៍លេខ១២៨ ចំណុះយោធភូមិភាគទី១ ដែលបានពលី   នៅសមរភូមិបុស្បូវ-ជាំតែ ក្នុស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ពិធីនេះ បានប្រារព្ធទៅនៅគេហដ្ឋាន គ្រួសារនៃសព «វីរកងទ័ព» គឺ អនុសេនីយ៍ត្រី ស៊ីថា រទ្ធី ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងដោយមានការចូលរួមអមដំណើរដោយ លោក សរ សុពុត្រា អភិបាលខេត្ត នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងអង្គភាពអ្នកពាក់ព័ន្ធចំណុះរដ្ឋបាលខេត្តជាច្រើនទៀត ផងដែរ៕ដោយ៖ឡុង សំបូរ