ទាហានសៀម និងកងទ័ពកម្ពុជា រុញច្រានគ្នា នៅព្រំដែនអាសេះ ខេត្តព្រះវិហារ !

0

ខេត្តព្រះវិហារ៖ វីរកងទ័ពកម្ពុជា និងទាហានសៀម បានប៉ះទង្គិចពាក្យសំដី និងរុញច្រានគ្នា ក្នុងគ្រាដែលទាហានសៀម នាំអ្នកសង្កេតការណ៍ ៨ ប្រទេស ទៅមើលព្រំដែនច្រកទ្វារអានសេះ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី ១៩ សីហា ២០២៥។

នៅក្នុងរយៈពេលដែលកំពុងរុញច្រានគ្នានោះ វីរកងទ័ពកម្ពុជាបាននិយាយថា «ទឹកដីនេះជាទឹកដីខ្ញុំ ផ្ទះប្រជាជនខ្ញុំ ប្រជាជនខ្ញុំរស់នៅទីនេះយូរហើយ មើលជាក់ស្ដែងចុះ ហេតុអ្វីអ្នកនាំគ្នាចូលមក មិនជូនដំណឹងដល់ខាងខាងកម្ពុជា ។ លោកបន្តថា ចំណែកខាងកម្ពុជា ធ្វើអ្វីតែងជូនដំណឹងដល់អ្នក ព្រោះកម្ពុជាគោរព មិនចង់មានបញ្ហា»នោះទេ៕ ដោយ៖ឡុង សំបូរ