ទាហានសៀមចូលរាយលួសបន្លាជាលើកទីពីរនៅក្នុងស្រុកអូរបីជាន់

0

ខេត្តបន្ទាយមានជ័យ:ក្រុមទាហានសៀមឈុតខ្មៅ និងឈុតប៉ារ៉ា ប្រដាប់ដោយអាវុធ បានបន្តសកម្មភាពដឹកជញ្ជូនលួសបន្លា និងស្បៃខ្មៅ មកពង្រាយបិទ ព័ទ្ធផ្ទះប្រជាពលរដ្ឋ ៦ខ្នង ស្មើនឹង ៧គ្រួសារ ដោយរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ និងរំលោភបង្ខិតចូលក្នុងដែនអធិបតេយ្យភាពកម្ពុជា នៅម៉ោង២ និង ១៧នាទី រសៀលថ្ងៃទី១៧សីហា២០២៥ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នេះជាសកម្មភាពដ៏គគ្លើនរបស់ទាហានសៀម ជាលើកទី២ នៅលើដែនដីរដ្ឋបាលខេត្តបន្ទាយមានជ័យ បើទោះបីអនុព័ន្ធយោធា អ្នកសារព័ត៌មានអន្តរជាតិ និងអ្នកឆ្លងឆ្លើយព័ត៌ប្រចាំសេតវិមានរបស់ប្រធានាធិបតី ត្រាំ ចុះសង្កេតការណ៍ដោយផ្ទាល់យ៉ាងណាក្តី៕