ឯកឧត្តមតែ ណាវុធ អញ្ជើញជួបសំណេះសំណាលលើកទឹកចិត្តបេក្ខជនជាសិស្សក្រីក្រក្នុងនៅឃុំចំណាក្រោម ត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ:

0

កំពង់ធំ : កាលពីពេលថ្មីៗនេះ ឯកឧត្ដម តែ ណាវុធ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាក្រោម តំណាងឯកឧត្តមរដ្ឋមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនិង ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញជួបសំណេះសំណាលលើកទឹកចិត្តសិស្សក្រីក្រចំនួន១២នាក់ស្រី៧នាក់ ដែលនឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ។

ក្នុងកិច្ចជំនួបសំណេះសំណាល ឯកឧត្ដម បានណែនាំក្មួយៗឱ្យចេះកំណត់គោលបំណងសម្រាប់ថ្ងៃអនាគត និងឱ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែងប្រឡង ដើម្បីឱ្យក្តីស្រមៃក្លាយជាការពិត និងជូនពរឱ្យប្រឡងជាប់ បាននិទ្ទេសល្អគ្រប់ៗគ្នា។

មួយគ្នានេះបេក្ខជនទាំង១២នាក់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តមថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងឯកឧត្តមតែ ណាវុធ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាល ក្រោម ដែលតែងតែគិតគូរយកចិត្តទុកដាក់អភិវឌ្ឍន៍ស្រុកស្ទោងនិងឃុំចំណាក្រោម ជាពិសេសការជួបសំណេះសំណាលលើកទឹកចិត្ត បាទឧបត្ថម្ភថវិកដល់ពួកគាត់នៅក្នុងឱកាសដ៏វិសាលនេះ។

សូមបញ្ជាក់ថា ឯកឧត្ដមប្រធានក្រុមការងារបានឧបត្ថម្ភថវិកាជូនសិស្សចំនួន ១២នាក់ស្រី៧នាក់ ដែលនឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ធ្វើជាមធ្យោបាយក្នុងការប្រឡងរយៈពេល ២ថ្ងៃ នៅទីរួមខេត្តកំពង់ធំ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០ម៉ឺនរៀល។