សមាជិកសភាអាមេរិកចុះជួបពលរដ្ឋរងគ្រោះដោយសារសង្គ្រាមនៅខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ គណៈប្រតិភូសភាសហរដ្ឋអាមេរិក (CODEL) ដឹកនាំដោយលោកស្រី Beth Van Duyne ប្រធានគណៈប្រតិភូ និងជាសមាជិកសភាប្រចាំរដ្ឋ Texas បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ពីស្ថានភាពរបស់ជនភៀសសឹក នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។

ក្នុងដំណើរទស្សនកិច្ចរបស់សភាសហរដ្ឋអាមេរិកនាពេលនោះ បានបង្ហាញថា ធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលបង្ខំចិត្តចាកចេញពីផ្ទះសម្បែង ដោយសារតែភ្លើងសង្គ្រាមឈ្លានពាន ពីសំណាក់កងទ័ពថៃ។

គួរជម្រាបថា ក្រុមអ្នកសារព័ត៌មានមកពីតំបន់អាស៊ី គឺ មកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និងអ្នកសារព័ត៌មានកម្ពុជា ជាច្រើនរូប នារសៀលថ្ងៃទី២៨សីហា២០២៥ ទើបនឹងកន្លងទៅនេះ បានធ្វើដំណើររាប់រយគីឡូម៉ែត្រ ចុះពិនិត្យផ្តិតយកព័ត៌មានដោយផ្ទាល់ ធ្វើបទសម្ភាសជាមួយអាជ្ញាធរខេត្តព្រះវិហារ និងប្រជាពលរដ្ឋខ្មែរ ដែលភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា និងថៃ នៅវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។

ដំណើរចុះយកព័ត៌មានរបស់ ក្រុមអ្នកសារព័ត៌មានមកពីតំបន់អាស៊ីនាពេលនោះ ធ្វើឡើងក្រោមការសម្របសម្រួលរបស់ក្រសួងព័ត៌មាន តាមរយៈសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យក្នុងការរាយការណ៍ស្តីពីជម្លោះ» (Safety and Risk Management Conflict Reporting) ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។

សិក្ខាសាលាអ្នកសារព័ត៌មាន បានស្វែងយល់មួយកម្រិតបន្ថែមទៀត ពីការរាយកាណ៍ក្នុងស្ថានភាពតានតឹង និងជម្លោះព្រំដែន។ ក្នុងនោះអ្នកសារព័ត៌មានក្នុងតំបន់ ក៏បានចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗទៅវិញទៅមកផងដែរ។

តាមការគ្រោងទុក  បន្ទាប់ពីបញ្ចប់សិក្ខាសាលានោះរួច អ្នកសារព័ត៌មាននឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីតាំងសំខាន់ៗ ដែលរងផលប៉ះពាល់ដោយជម្លោះពីមុនព្រំដែន នៅព្រះវិហារ អ្នកសារព័ត៌មានបានទៅទស្សនាកន្លែងស្នាក់នៅបណ្តោះអាសន្នក្នុងវត្តពោធិ៍៥០០០ និងតំបន់ផ្សេងៗទៀត ដែលរងផលប៉ះពាល់ដោយការប៉ះទង្គិចកាលពីអតីតកាល។

បន្ទាប់មកអ្នកសារព័ត៌មាន ក៏នឹងគ្រោងធ្វើដំណើរឆ្ពោះទៅកាន់ខេត្តឧត្តរមានជ័យ ដើម្បីធ្វើទស្សនកិច្ចទីតាំងដែលរងផលប៉ះពាល់ ដោយគ្រាប់បែកចង្កោមទម្លាក់ពីលើយន្តហោះ នៅភូមិស្រែ សង្កាត់កូនគ្រៀល ក្រុងសំរោង និងទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែក MK-84 នៅក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល។

អ្នកសារព័ត៌មាន ក៏នឹងទៅទស្សនាមណ្ឌលសុខភាពតាមាន់សែនជ័យ ស្ថានីយប្រេងឥន្ធនៈដែលខូចខាត វត្តតាមាន់សែនជ័យ សាលាបឋមសិក្សាតាមន្តសែនជ័យ និងទីជម្រកបណ្តោះអាសន្នវត្តធម្មកំបោរ និងបន្តដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ អ្នកចូលរួមនឹងធ្វើដំណើរទៅកាន់ឃុំអូរបីជាន់ រួមទាំងភូមិព្រៃចាន់ និងភូមិជោគជ័យ ជាកន្លែងដែលកងកម្លាំងថៃ បានតម្លើងលួសបន្លា នៅជិតផ្ទះប្រជាពលរដ្ឋកម្ពុជា៕ដោយ៖ឡុង សំបូរ