ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤ -២០២៥ខេត្តព្រះសីហនុមានបេក្ខជនសរុប ២,២២៤នាក់

0

ខេត្តព្រះសីហនុ៖ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុ  នាព្រឹកថ្ងៃ ទី២៨ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញបើកកញ្ចប់វិវិញ្ញាសារដំណើរការសំណេរប្រឡងសញ្ញា បត្រមធ្យម សិក្សាទុតិយភូមិសម័យប្រឡង ថ្ងៃទី២៨ ដល់២៩ ខែសីហា ឆ្នាំ២០២៥ នៅសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឲ្យដឹងថា ឆ្នាំសិក្សា ២០២៤-២០២៥ ខេត្តព្រះ សីហនុ មានបេក្ខជនសរុបចំនួន ២,២២៤នាក់ ស្រី១,១៥០នាក់ . មានមណ្ឌលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន ៥មណ្ឌល ក្នុងនោះក្រុងព្រះសីហនុ មាន៣មណ្ឌល និងស្រុកព្រៃនប់មាន ២មណ្ឌលស្មើនឹង៩២បន្ទប់។ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សទុតិយភូមិមានគណមេប្រយោគទូទាំងខេត្តចំនួន ៤នាក់ ស្រី ២នាក់ អង្គភាពប្រឆាំងអំពើពុករលួយ ៨នាក់ អប្បមាទូទាំងខេត្តចំនួន ១១នាក់ ស្រី ៣នាក់ ជំនួយការអប្បមាទ ៥១នាក់ ស្រី ៤០នាក់ ។

ក្នុងឱកាសនោះឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាល ជាមួយប្អូនៗជាសិស្សថ្នាក់ទី១២ ទាំងអស់ ដោយគូសបញ្ជាក់ថាថ្ងៃនេះជាមោទនភាពដែលប្អូនៗបានខិតខំសិក្សា រៀនសូត្ររយ:ពេល១២ឆ្នាំកន្លងមកហើយសម្រាប់ថ្ងៃនេះប្អូនៗត្រូវបញ្ចេញឱ្យអអស់លទ្ធភាពនូវចំណេះដឹងរបស់ប្អូនៗដែលទទួលបាននាពេលកន្លងមក ព្រោះកាល ណាបើយើងចេះ យើងនឹងប្រឡង ជាប់ទាំងអស់គ្នា និងសូម ជូនពរឲ្យប្អូនៗប្រឡងឲ្យបានជាប់ទាំងអស់ គ្នា និងទទួលបាននិទ្ទេស A គ្រប់ គ្នា ហើយបើ ប្អូនប្រឡងទទួលបាន និទ្ទេស A និងទទួលបានរង្វាន់លើកទឹកចិត្តពីរដ្ឋបាលខេត្ត ក៏ដូចជាឯកឧត្តម ប្រធានក្រុមការ ងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុផងដែរ ។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបញ្ចាក់បន្ថែមទៀតថា ចំពោះវិញ្ញាសារត្រូវបានចាក់ សោបិទជិត ល្អ មិនមានការរហែកនោះទេ ទន្ទឹមនោះដោយ មានការចូលរួមពិនិត្យលើស្រោមសំណេរពីគណ:មេប្រយោគ និងបេក្ខជនប្រឡងបានចុះហត្ថលេខាលើសំណេរប្រឡងផងដែរ ៕

នាគសមុទ្រ