ខេត្តកោះកុង ៖ អភិបាលខេត្តកោះកុងថ្មី លោកស្រី ឈី វ៉ា ក្នុងថ្ងៃឡើងកាន់តំណែងជាផ្លូវការ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់
ខ្លួនខិតខំទប់ស្កាត់ និងលុបបំបាត់រាល់បាតុភាពអសកម្មនានាទាំងឡាយ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ពិសេសសកម្មភាព លួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ក្នុងភូមិសាស្ត្រខេត្តកោះកុង ដើម្បីបន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម៕






































