ក្រុមហ៊ុនចំនួន៥៦ក្នុងចំណោមក្រុមហ៊ុនចំនួន១០៩នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយអង្គភាពប្រឆាំងអំពើពុករលួយ។
ពិធីនេះធ្វើនៅព្រឹកថ្ងៃទី២០ មករា ២០១៧នេះ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុមានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងអង្គភាពប្រឆាំងអំពើពុករលួយនិងក្រុមហ៊ុនចំនួន៥៦នៅតំបន់សេដ្ឋកិច្ចពិសេសនេះ។
ការចុះងនុស្សរណៈនេះមានគោលដៅដើម្បីធានាបាននូវភាពស្អាតស្អំនិងផ្តល់ទំនុកចិត្តដល់អ្នកវិន្និយោគទាំងឡាយ។
លោក ចិន ជាងហ្កាង អ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានអោយដឹងថា បច្ចុប្បន្ននៅតំបន់សេដ្ឋកិច្ចពិសេសមានក្រុមហ៊ុនបានមកបណ្តាក់ទុនរកស៊ីចំនួន១០៩ ក្រុមហ៊ុន កំពុងដំណើការចំនួន១០២ ក្រុមហ៊ុន មានកម្មករចំនួន១៦០០០នាក់(១៦ពាន់នាក់)។
ក្រុមហ៊ុនទាំងនោះភាគច្រើនមកពីប្រទេសចិនមានចំនួន ៩៤ ក្រុមហ៊ុន ក្រៅពីនេះមកពីបារាំង អាមេរិច ជ៉ុន កូរេ និង២ក្រុមហ៊ុនជារបស់កម្ពុជា។
លោក ចិន ជាងហ្កាង បានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចខេត្តព្រះសីហនុ បាននឹងកំពុងខិតខំបន្ថែមទៀតក្នុងការអភិវឌ្ឍតំបន់នេះអោយកាន់តែប្រសើរថែមទៀតដើម្បីទាក់ទាញវិន្និយោគិនអោយមកបណ្តាក់ទុនរកស៊ីច្រើនថែមទៀតនាពេលខាងមុខ។
គ្រានោះដែរ ឯឧ ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់អោយដឹងថា ការចុះអនុស្សរណៈនេះអាច ផ្តល់នូវសារៈសំខាន់ពីរយ៉ាងទី១ក្រុមហ៊ុសន្យាថានឹងរកស៊ីដោយភាពត្រឹមត្រូវ,ទី២ ការសន្យារបស់អង្គភាពប្រឆាំងអំពើពុករលួយសន្យានឹងជួយសំរួលដល់ការរកស៊ីរបស់អ្នកវិន្និយោគប្រកបដោយស្ថានភាពស្ងាតស្អំនិងមានទំនុកចិត្ត៕