ខេត្តប៉ៃលិន៖. កាលពីវេលាម៉ោង១៦ និង៣០នាទីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលប៉ុស្ត៏BLO សហការជាមួយកម្លាំងនគរបាលប៉ុស្ត៏ស្ទឹងកាច់ ដែលដឹកនាំដោយលោក ផង់ ជឿម នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តប៉ៃលិន បានដឹកនាំកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់មួយកន្លែង ដោយឃាត់ខ្លូនជនសង្ស័យចំនួន៤នាក់ និងរិបអួសម៉្សៅក្រាមពណ៌សចំនួន២កញ្ចប់តូច ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅចំណុចទុលមុខផែស្ងួតវិចតូរិយ៉ា
ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចគ្រឿងញៀន បានឲ្យដឹងថា៖ ដោយមានការចង្អុលបង្ហាញពីលោក ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន កម្លាំងជំនាញបានសហការណ៏គ្នា ធ្វើការដើរល្បាតតាមផ្លូវជាតិ និងផ្លូវលំ លុះដល់ចំណុចកើតហេតុក៏មានការសង្ស័យ ក៏នាំគ្នាទៅលបមើល ក៏ឃើញជនសង្ស័យកំពុងតែជួញដូរថ្នាំញៀន
ក៏បានឃាត់ខ្លូនតែម្តង ។ ប្រភពព័ត៏មាន បានឲ្យដឹងថា៖ ទី០១/ឈ្មោះមង រិទ្ធី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ,ទី០២/ឈ្មោះមម ហើម ភេទ ប្រុសអាយុ ១៩ឆ្នាំ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ,ទី០៣/ឈ្មោះកន ភារម្យ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិរថគ្រោះឆេះ ឃុំស្ទឹងកាច់ ,ទី០៤/ឈ្មោះកែវ ផានិត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ជនសង្ស័យជាអ្នកស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយរិបអួសបានប្រដាប់ថ្លឹងសារធាតុញៀនចំនួន០១ ទូរសព៍្ទដែ០៤គ្រឿង ,ម៉ូតូ០២គ្រឿង និងម្សៅក្រាមពណ៍ ស ចំនួន០២កញ្ចប់ ផងដែរ ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងជំនាញបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធី ៕អត្ថបទ សេង សុវណ្ណារិទ្ធ


































