មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង​ចុះ​ស្ទាក់ចាប់​រថយន្ដ​កាមរី​ស្វិត​ដឹកឈើ​ក្រញូង​

0

​កំពង់ធំ​=​បទល្មើស​ព្រៃឈើ​និង​ការដឹកឈើ​ក្រញូង​បាន​ស្ងប់ស្ងាត់ បន្ទាប់ពី​មានការ​បង្ក្រាប់​ជារឿយៗ​ពីរ​សំណាក់ សមត​ក្ថ​កិច្ច យ៉ាង​ក្ដៅ​គគុះ​ក៏ដោយ ក៏​នៅវេលា​ម៉ោង​១,១៥​នាទី​រសៀល​ថ្ងៃទី​០៦ ខែ មិថុនា​ឆ្នាំ​២០១៤​កំលាំង​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង​ចំនួន​៥​នាក់​ចុះ​ឃាត​រថយន្ដ​១​គ្រឿង ដឹកនាំ​ដោយ​លោក​វី​រះ​សេនីយ៍​ត្រី ឃុន​ប៊ុន​ហូ មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង​ដែល​តែងតែ​ចាប់បាន​បទល្មើស​ឈើ​ក្រញូង​ជា​ហូរហែរ​នាពេល​កន្លងមក​។​

លោក​វី​រះ​សេនីយ៍​ត្រី ឃុន​ប៊ុន​ហូ បាន​បញ្ចាក់​ប្រាប់​អ្នក​សារ​ពត៍​មាន​ថា ក្រោយពីរ​ទទួល​ពត៍​មាន​ពីរ​ភ្នាក់ងារ​សង្ងាត់​ថា​មាន​រថយន្ដ​១​គ្រឿង​កំពុងតែ​ដឹក​បទល្មើស​ឈើ​គ្រញូង ទើបតែ​ចាកចេញ​ពីរ​ខេត្តសៀមរាប​ធ្វើដំណើរ​ឆ្ពោះ​មក​ខេត្តកំពង់ធំ​និង​ឆ្លងកាត់​ទៅ​ខេត្តកំពង់ចាម ភ្លាមនោះ​លោក​បាន​រាយការណ៍​ទៅ​គ​ណះ​អភិបាលខេត្ត​និង​សុំ​យោបល់​ពីរ​លោក ឧ​ត្ត​ម​សេនីយ៍​

ត្រី ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ក៏បាន​ដឹកនាំ​កំលាំង​ចំនួន​៥​នាក់​ធ្វើការ​ពិនិត្យ​រថយន្ដ ពេល​រថយន្ដ​មកដល់​មុខ​ទីប​ញ្ចា​ការ រថយន្ដ​នោះ​មិន​ព្រម​ឈប់ ក៏បាន​ដេញតាម​ពីរ​ក្រោយ​មកដល់​ចំនុច​ភូមិ​ស្លាក់​ក្រាញ ឃុំ​ជ​ព្រោ​ជ ស្រុក​ស្ទោង ខេត្តកំពង់ធំ​ទើប​ឃាត់​រថយន្ដ​នោះបាន​ហើយក៏​ពិនិត្យឃើញ​មាន​ឈើ​ក្រញូង​មែន​។​

ក្រោយពីរ​ឃាត​រថយន្ដ​បាន​ហើយក៏​ប​ញ្ចូ​ន​មកកាន់​ទីប​ញ្ចា​ការ​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង​ដើម្បី​ធ្វើការ​វាស់វែង ចំនួន​ឈើ​ក្រញូង​ដោយ​លទ្ធផល​ទទួលបាន​ចំនួន​ឈើ​១៤​ដុំ ស្មើរ​និង​១៧៥​គីឡូក្រាម រថយន្ដ​១​គ្រឿង​ម៉ាក​កាមរី​ស្វិត​ពណ៍​ទឹកសមុទ្រ​សេរី​ឆ្នាំ​៩១ ដែល​ពាក់​ផ្លាកលេខ ភព​២ ៤៤០៥ បើកបរ​ដោយ​ឈ្មោះ ស្រៀ​ង​វ​ណ្ណី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​រស់នៅ ភូមិ​តាំង​ក្រុង

ឃុំ​ស្វាយទៀប ស្រុក​ចំការលើ ខេត្តកំពង់ចាម ក្រោយមក​ទាំង​មនុស្ស​ទាំង វត្ថុ​តាំង​បានប្រគល់​ជូន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​រក្សាទុក ឯ​មនុស្ស​បានធ្វើ​កំណត់ហេតុ​បញ្ចូល​ទៅ​តុលាការ​ដើម្បី​ចាត់វិធានការ​តាមច្បាប់​៕ ​photo 1 photo 4Image16 Image17 Image18